បណ្តាញសង្គម

តារា​កំប្លែង​ជើង​ចាស់ សាន ម៉ៅ​ទទួល​មរណភាព​ហើយ

តារាកំប្លែងជើងចាស់នាយសាន ម៉ៅ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ។

បើតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា តារាកំប្លែងរូបនេះ បានទទួលអនិច្ចកម្ម កាលពីម៉ោង ៦ល្ងាចថ្ងៃពុធនេះ នៅមន្ទីរពេទ្យនៅប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា តារាកំប្លែងរូបត្រូវបានញាំញីដោយជំងឺលើសឈាម និងទឹកនោមផ្អែម ជាង១០ឆ្នាំមកហើយ។

ដកស្រង់ពី៖ Sabay