បណ្តាញសង្គម

រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ លើកទឹកចិត្តដល់ផលិតករទាំងអស់ ត្រូវផលិតរឿងដាក់បញ្ចាំង លើទីផ្សារឲ្យបានច្រើន និងកុំមានចិត្តរារែក

(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់ផលិតករទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីផលិតរឿងដាក់បញ្ចាំង នៅលើទីផ្សាររបស់ភាពយន្តខ្មែរ និងសុំឲ្យផលិតករទាំងអស់នោះ កុំមានចិត្តរារែក ឬស្ទាក់ស្ទើរអ្វីឲ្យសោះ ជាមួយនឹងបទដ្ឋានគត្តិយុទ្ធនានារបស់ក្រសួង ទៅលើផលិតកម្ម ខណៈទីផ្សារភាពយន្តខ្មែរ នៅក្នុងប្រទេស កំពុងតែជួបប្រទះនូវការខ្វះខាតច្រើន ដែលមិនទាន់អាចឆ្លើយតប តាមតម្រូវការ របស់ទស្សនិកជនបានឡើយ។

អាន​បន្ត៖ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ លើកទឹកចិត្តដល់ផលិតករទាំងអស់...

ព្រះសង្ឃ និងនិស្សិតមកពី១០សាកលវិទ្យាល័យ ចែកសម្ភារសិក្សាដល់កុមារ៣៤៧នាក់ និងរៀបចំបុណ្យភូមិ «សាលាឫស្សីស្រុកក្រោម» នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

(កំពង់ចាម)៖ ក្រុមនិស្សិតមកពី១០សាកលវិទ្យាល័យល្បីៗនៅភ្នំពេញ បានមូលមតិគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយ ចែកសម្ភារៈសិក្សាកុមារ៣៤៧នាក់ និងរៀបចំបុណ្យភូមិ «សាលាឫស្សីស្រុកក្រោម» នៅសាលាបឋមសិក្សាឫស្សីស្រុកក្រោម ស្ថិតនៅភូមិត្នោតលើ និងត្នោតក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។

អាន​បន្ត៖ ព្រះសង្ឃ និងនិស្សិតមកពី១០សាកលវិទ្យាល័យ ចែកសម្ភារសិក្សាដល់កុមារ៣៤៧នាក់...

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំអនុគណៈកម្មាការសម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨

(កំពង់ធំ)៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត ចូលរួមប្រជុំអនុគណៈកម្មការ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ឆាប់ៗនេះ។

អាន​បន្ត៖ រដ្ឋបាលខេត្តកំពង់ធំ...

កងទ័ពឈរជើងការពារព្រំដែនខេត្តព្រះវិហារ ទទួលបានអំណោយ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពនានាជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំថវិការ សម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត យកទៅប្រគល់ជូនដល់អង្គភាពនានា ដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែន ក្នុងសមរភូមិទិសទី១ នៅប្រាសាទព្រះវិហារ។

អាន​បន្ត៖ កងទ័ពឈរជើងការពារព្រំដែនខេត្តព្រះវិហារ ទទួលបានអំណោយ...

អភិបាលរងខេត្តពោធិ៍សាត់៖ វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ជៀសចាកឆ្ងាយពីគ្រឿងញៀន

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់។

អាន​បន្ត៖ អភិបាលរងខេត្តពោធិ៍សាត់៖ វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត...

កំណាត់ផ្លូវជាតិ​លេខ​៥ ពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ ​ជា​ផ្លូវ​សេដ្ឋកិច្ច​​ដ៏​មាន​សក្ដានុពលរបស់កម្ពុជា បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់ជប៉ុន មានទឹកប្រាក់១៨៥លានដុល្លារ

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លួវជាតិលេខ៥ ពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ កំណាត់ផ្លូវជាតិ​លេខ​៥ ពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ...

ព្រឹកថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភ័ណ តម្លៃ ១៨៥លានដុល្លារ

(បាត់ដំបង)៖ កំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ ត្រូវធ្វើពិធីបើកការដ្ឋានសាងសង់ឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ព្រឹកថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន...

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហារបស់វិស័យឯកជន បង្កើតបរិយាកាសកាន់តែល្អប្រសើរ ចំពោះការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ខណៈកង្វល់មួយចំនួនត្រូវលើកឡើង

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Scaironi សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដោយមានការចូលរួមពី សហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការចូលរួមពីតំណាង សភាពាណិជ្ជកម្ម កម្ពុជាផងដែរ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហារបស់វិស័យឯកជន...

អាជ្ញាធរជាតិអាវុធគីមី រៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃ ស្តីពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ ក្រោមការឧបត្ថម្ភរបស់សហភាពអឺរ៉ុប

(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ ពេលនេះបាននិង កំពុងរៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល៣ថ្ងៃ ស្តីអំពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ។

អាន​បន្ត៖ អាជ្ញាធរជាតិអាវុធគីមី រៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃ...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីខ្ទង់ពាន់នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងអន្ទះសា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។

អាន​បន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី...

ប្រព័ន្ធលូរបស់រដ្ឋ ដែលជួយរំដោះទឹកជន់លិច នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវអ្នកមានរំលោភយកទៅធ្វើជាកម្មសិទ្ធិ, ពលរដ្ឋនៅមូលដ្ឋាន សុំឲ្យអភិបាលខណ្ឌ ជួយទប់ស្កាត់

(ភ្នំពេញ)៖ ប្រព័ន្ធលូមួយខ្សែដែលជារបស់រដ្ឋជាយូរឆ្នាំមកហើយនោះ ស្ថិតនៅចំណុចក្រុម១២ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅពេលនេះត្រូវបានអ្នកមានទ្រព្យ សម្បត្តិមួយគ្រួសារ រំលោភយក និងកំពុងសង់របងថ្មយ៉ាងរឹងមាំ។

អាន​បន្ត៖ ប្រព័ន្ធលូរបស់រដ្ឋ ដែលជួយរំដោះទឹកជន់លិច នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ...

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះអង្កេតរកផលិតផលខូចគុណភាព នៅផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូប អាហារតាមផ្ទះម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ សាលាបឋមសិក្សាច្បារអំពៅ ផ្សារព្រែកឯង និង សាលាបឋមសិក្សាព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។

អាន​បន្ត៖ មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះអង្កេតរកផលិតផលខូចគុណភាព...

របាយការណ៍ក្រសួងធនធានទឹក៖ ការប្រមូលផលស្រូវ រដូវប្រាំងរបស់ប្រជាកសិករ សម្រេចបានជិត៣៦ម៉ឺនហិកតា ស្មើនឹង៦៣ភាគរយ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ការប្រមូលផលស្រូវរដូវប្រាំង ក្នុងឆ្នាំ២០១៧-២០១៨ ទូទាំង២១រាជធានី-ខេត្ត របស់ប្រជាកសិករខ្មែរសម្រេចបានជិត៣៦ម៉ឺនហិកតា ស្មើនឹង៦៣ភាគរយ ខណៈការបង្កបង្កើន ផលស្រូវរដូវប្រាំងឆ្នាំនេះ សម្រេចបានជិត ៦០ម៉ឺនហិកតា៕

អាន​បន្ត៖ របាយការណ៍ក្រសួងធនធានទឹក៖ ការប្រមូលផលស្រូវ រដូវប្រាំងរបស់ប្រជាកសិករ...

បារាំងបន្តប្តេជ្ញាចិត្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបារាំងចំនួន៤០០ កំពុងដំណើរការរកស៊ីនៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក Monssieur Gouillaume ប្រធានសភាពាណិជ្ជកម្មបារាំង បានបន្តប្តេជ្ញាចិត្តជាថ្មី ចូលរួមចំណែកការ អភិវឌ្ឍវិស័យ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមាន ក្រុមហ៊ុន បារាំងចំនួន៤០០ទាំងធំ និងតូច កំពុងដំណើរការ សកម្មភាពរបស់ខ្លួននៅកម្ពុជា។

អាន​បន្ត៖ បារាំងបន្តប្តេជ្ញាចិត្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា...

រដ្ឋមន្ត្រីការងារ ជំរុញឲ្យវេជ្ជបណ្ឌិតដែលមិនទាន់មានការងារធ្វើ គួរចូលធ្វើការនៅក្នុងគិលានដ្ឋានតាមរោងចក្រ

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ (IU) ចំនួន៤៧៤នាក់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តឲ្យ វេជ្ជបណ្ឌិតដែលទើប បញ្ចប់ការងារ ហើយតែទាន់ មានការងារធ្វើ គួរតែចូលបម្រើការ ផ្នែកសុខាភិបាលនៅក្នុងគិលានដ្ឋាន តាមសហគ្រាស-គ្រឹះស្ថាននានា។

អាន​បន្ត៖ រដ្ឋមន្ត្រីការងារ ជំរុញឲ្យវេជ្ជបណ្ឌិតដែលមិនទាន់មានការងារធ្វើ...

រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលសំណើសុំជ្រើសតាំង សមាជិកព្រឹទ្ធសភា២រូប

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងពិនិត្យមើលសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប ដើម្បីបំពេញអសនៈព្រឹទ្ធសភា នីតិកាលទី៤។

អាន​បន្ត៖ រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលសំណើសុំជ្រើសតាំង...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ បើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន...

លោកបណ្ឌិត ស៊ុយ សារ៉េត ទទួលបានការគិតគូរពីកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កញ្ញា សារ៉េត សុផាធីតាពេជ្រ ពីស្ថានភាពសុខភាព របស់ឪពុកកញ្ញាគឺ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ប្រទេសវៀតណាម។

អាន​បន្ត៖ លោកបណ្ឌិត ស៊ុយ សារ៉េត ទទួលបានការគិតគូរពីកាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា អញ្ជើញ បើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត...

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លើកទឹកចិត្តដល់ស្រ្តីឱ្យមានភាពក្លាហាន បង្កើនសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិ

(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្ត និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានថ្លែងក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពល រដ្ឋជាស្រ្តីក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណ១២៦៤នាក់នារសៀលថ្ងៃទី១៤ ខែមីនានេះ ដោយបានណែ នាំដល់ស្រ្តីឲ្យខិតខំ ប្រឹងប្រែងពង្រឹង ពង្រីកសមត្ថភាពជំនាញ វិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកភាសាខ្មែរ បរទេស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តពិភពលោកថ្មីៗ ដើម្បីឆ្លើយតប ស្របតាមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិឆ្នាំ២០១៨ និងទិសដៅយុទ្ធសាស្រ្ តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការផ្ដល់តួនាទី ស្រ្តីជាអ្នក ដឹកនាំក្នុងវិស័យមុខងារសាធារណៈ និងនយោបាយកាន់តែច្រើន លើកកម្ពស់សមត្ថភាពស្រ្តី ដើម្បីចូលរួមការពារសន្តិ ភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លើកទឹកចិត្តដល់ស្រ្តីឱ្យមានភាពក្លាហាន...

លោក សុខ ឥសាន៖ ចំណុចពិសេសរបស់អ្នកនាំពាក្យ គឺ «បើឆ្លើយត្រូវរួចខ្លួន បើឆ្លើយខុសមានបញ្ហា»

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចំណុចពិសេសរបស់អ្នកនាំពាក្យ គឺ «បើឆ្លើយត្រូវរួចខ្លួន តែបើឆ្លើយខុសវិញប្រាកដជាមានបញ្ហា»។

អាន​បន្ត៖ លោក សុខ ឥសាន៖ ចំណុចពិសេសរបស់អ្នកនាំពាក្យ គឺ «បើឆ្លើយត្រូវរួចខ្លួន...