បណ្តាញសង្គម

រសៀលនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីខ្ទង់ពាន់នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងអន្ទះសា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹក នាំអាស៊ាននិងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាព ដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលី ដើម្បីពិភាក្សាប្រកបដោយភាព ស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗ ដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេល អនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

ក្រៅពីកិច្ចប្រជុំមេដឹក នាំកំពូលអាស៊ាន និងអូស្ត្រាលី នឹងទទួលជួបដោយឡែក ពីគ្នាជាមួយនិស្សិតអូស្រ្តាលី ដែលកំពុងសិក្សានៅប្រទេស សមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេស សមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។

យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារ ពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសអូស្ត្រាលីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទស្សនា វិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលីផងដែរ។

បើតាមក្រសួងការបរទេសឥស្សរជនក ម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេស អូស្ត្រាលីរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាដំណើរចេញទៅ ក្រៅប្រទេសលើកទី២ហើយសម្រាប់ដើមឆ្នាំ២០១៨នេះ បន្ទាប់ពីការអញ្ជើញចូល រួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ឥណ្ឌា កាលពីចុងខែមករា។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងត្រូវធ្វើដំណើរតាមយន្តហោះ ពិសេសរយៈពេលប្រមាណ១០ម៉ោង។

មុនដំណើរទៅកាន់ប្រទេស អូស្ត្រាលីរបស់សម្តេចតេជោ ហ៊ុន សែន មានបាតុភាពជាច្រើនបានផ្ទុះឡើង ដែលក្នុងទាំងសមាជិកសភា អូស្ត្រាលីមកពីបក្សប្រឆាំង ព្រមទាំងខ្មែរ-អូស្ត្រាលីមួយចំនួនផង បាននាំគ្នាធ្វើការតវ៉ាមិនចង់ឃើញ វត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលី។

បើទោះបីមានបាតុភាពបែបនេះក្តី មិនបានធ្វើឲ្យមេដឹកនាំកម្ពុជា ដែលចូលចិត្តប្រឆាំងបញ្ហារូបនេះចុះញ៉មនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា ជាមេដឹកនាំដ៏ខ្លាំងក្លាមួយរូបដែលចូលចិត្តជម្នះរាល់ឧបសគ្គ និងបញ្ហា ដែលក្នុងនោះសូម្បីតែជំរុំរ បស់សត្រូវក៏សម្តេច ហ៊ានចូលទៅដល់ដែរ ដើម្បីចរចានាំយកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។

ដូច្នេះត្រឹមក្រុមខ្មែរនៅអូស្ត្រាលី មួយក្រុមតូចដែលអុជអាលញុះញង់ ដោយបុគ្គល ហុង លីម ក្នុងចេតនាបំផ្លាញប្រយោជន៍កម្ពុជា មិនអាចបង្អាក់ដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើដំណើរ ទៅបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ អូស្ត្រាលីបាននោះឡើយ។

បើទោះបីមានខ្មែរ-អូស្ត្រាលីមួយក្តាប់តូចព្យាយាមធ្ វើសកម្មភាពក្នុងបំណង បំបាក់មុខសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី តែក៏មានខ្មែរនៅអូស្ត្រាលីខ្ទង់ពាន់នាក់ បានទន្ទឹងរង់ចាំទទួលស្វាគមន៍  វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងអន្ទៈសា។

រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋខ្មែរនៅអូស្ត្រាលី បានបង្ហោះវីដេអូជាបន្តបន្ទាប់ បង្ហាញចំណាប់អារម្មណ៍ប្រកបដោយ ភាពកក់ក្តៅបំផុត ចំពោះវត្តមានសម្តេចតេជោនៅលើទឹកដីអូស្ត្រាលី។

និស្សិត អន អ៊ាវតុង កំពុងសិក្សានៅទីក្រុងអាឡឺឡែត ប្រទេសអូស្ដ្រាលី បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ត្រៀមស្វាគមន៍ការមកដល់ របស់សម្ដេចតេជោ ហ៊ុន សែន។

យុវជនជានិស្សិតខ្មែររូបនេះ បានបញ្ជាក់ពីអារម្មណ៍ចេញ ពីបេះដូងរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសិក្សានៅទីនេះ គឺទឹកចិត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំគាំទ្រសម្ដេច គាត់អត់មានបានជួលខ្ញុំទេ គឺខ្ញុំស្ម័គ្រចិត្តខ្លួនឯង ថវិកាខ្លួនឯង ខ្ញុំចូលរួមដោយទឹកចិត្តខ្ញុំផ្ទាល់ [...] ខ្ញុំ និងពលរដ្ឋនៅទីនេះ មានមោទនភាពដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី»។

ក្រៅពី អន អ៊ាវតុង ប្រជាពលរដ្ឋខ្មែរនៅប្រទេស ណូវ៉ែលហ្សេឡង់ប្រកាសថា នឹងចូលរួមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញមកប្រទេសអូស្ដ្រាលី។

«ពួកយើងទាំងអស់គ្នា នឹងចូលរួមស្វាគមន៍សម្ដេច នៅទីក្រុងស៊ីតនី ប្រទេសអូស្ដ្រាលី ដើម្បីជាការបង្ហាញភាព សាមគ្គីគ្នារវាងប្រជាជនខ្មែរ ញូហ្សែលែន ប្រទេសអូស្ដ្រាលីដោយមានការគោរព និងស្រលាញ់សម្ដេច ដែលបានមានគុណ បំណាច់លើពួកខ្ញុំទាំងអស់គ្នា»៕

ដកស្រង់ពី៖  Fresh News