បណ្តាញសង្គម

នៅថ្ងៃនេះ ប្រធានាធិបតីមហាយក្សចិន លោក ​ស៊ី ជីន​ភីង នឹងមកដល់ទឹកដីកម្ពុជា នៅម៉ោង១២៖៣០នាទីថ្ងៃត្រង់

(ភ្នំពេញ)៖  នៅថ្ងៃនេះ ប្រធានាធិបតីមហា អំណាចចិន ស៊ី ជីនភីង នឹងមកដល់ ទឹកដីកម្ពុជា នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាវេលាម៉ោង១២៖៣០នា ទីថ្ងៃត្រង់ បំពេញទស្សន កិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។

 នៅក្នុងដំណើរ បំពេញទស្សន កិច្ចនេះ រាជរដ្ឋាភិបាល កម្ពុជា-ចិន នឹងចុះកិច្ច ព្រមព្រៀង និងពិធីសារ សំខាន់ៗយ៉ាង តិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ច ជាផ្លូវរដ្ឋលើក ដំបូងសម្រាប់ លោក ស៊ី ជីនភីង ក្នុងនាមលោកជា ប្រធានាធិបតីចិន។

ទទួលស្វាគមន៍ ប្រធានាធីបតី ស៊ី ជីនភីង នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញគឺ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង និងរដ្ឋមន្រ្តី វ័យក្មេង សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។នៅក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតីចិនរូបនោះ នឹងអញ្ជើញចូលគាល់ សម្តេចម៉ែ និង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និង បន្តជួបពិភាក្សា ការងារសំខាន់ៗ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមាន សន្តិភាព នៅពេលល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ច ព្រមព្រៀង និង ពិធីសារសំខាន់ៗ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕

ដកស្រង់ពី៖khmerload