បណ្តាញសង្គម

ផលិតផល ក្នុងស្រុកសម្រាប់ មនុស្សម្នាក់ កើនឡើងដល់១២២៥ដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ២០១៥

ភ្នំពេញ៖ ផលិតផល ក្នុងស្រុក សរុបសម្រាប់ មនុស្សម្នាក់ បានកើនឡើង គួរជាទី មោទនៈភាព ពី ២៥៣ដុល្លារ អាម៉េរិក ក្នុងឆ្នាំ១៩៩៨  ដល់ ១២២៥ដុល្លារ អាម៉េរិក នៅឆ្នាំ២០១៥ ។

លោក យឹម ឆៃលី ឧបនា យករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សា អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានអញ្ជើញ ជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធ ផលការងារ ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួង អភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានមាន ប្រសាសន៍ឲ្យដឹងថា « ផលិតផលក្នុង ស្រុកសរុបសម្រាប់ មនុស្សម្នាក់ បានកើនឡើង គួរជាទីមោទនៈភាព ពី ២៥៣ដុល្លារ អាម៉េរិក ក្នុងឆ្នាំ១៩៩៨ ដល់ ១២២៥ ដុល្លារអាម៉េរិក នៅឆ្នាំ២០១៥ »។

លោកបាន បន្ថែមទៀតថា « អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៣,២ ភាគរយ នៅឆ្នាំ២០០៤ មកត្រឹម ១៣,៥ភាគរយ នៅឆ្នាំ២០១៤ ដែលធ្វើឲ្យ កម្ពុជាទទួល បានចំណាត់ថ្នាក់ ជាប្រទេស ជោគជ័យបំផុត ទី៤ លើពិភពលោក ក្នុងការកាត់ បន្ថយភាពក្រីក្រ ៕

ដកស្រង់ពី៖ ដើមអម្ពិល