បណ្តាញសង្គម

ក្រសួង ធនធានទឹក ជួសជុលម៉ាស៊ីន បូមទឹក ចល័តជាង ៤០០គ្រឿង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុល ម៉ាស៊ីនបូម ទឹកចល័ត ខ្នាតមធ្យមជាង ៤០០គ្រឿង ដែលបានប្រើប្រាស់ ពេញមួយឆ្នាំ ដើម្បីត្រៀមលក្ខណៈ ជួយអន្តរាគមន៍ សង្គ្រោះ ស្រូវ ជូនប្រជាកសិករ នាពេលខាង មុខផងដែរ ។

យោងតាម គេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងធនធានទឹក នៅព្រឹកទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “បន្ទាប់ពីបានប្រើ ប្រាស់ស្ទើរពេញ មួយឆ្នាំមកនេះ ដើម្បីបូមទឹកសង្គ្រោះ ស្រូវជូន ប្រជាពលរដ្ឋ ក្រសួង បានចាប់ផ្តើមធ្វើការ ជួសជុល ថែទាំ និងត្រួតពិនិត្យ បច្ចេកទេស ម៉ាស៊ីនបូម ទឹកចល័ត ខ្នាតមធ្យម ទាំងជាង ៤០០ គ្រឿង ” ៕

ដកស្រង់ពី៖ដើមអម្ពិល