បណ្តាញសង្គម

កម្លាំងអូប័រ RHIB ទីបញ្ជាការជួរមុខ ចេញល្បាតត្រៀម ការពារ សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ លើផ្ទៃសមុទ្រ

ភ្នំពេញ៖ ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ កម្លាំងអូប័រទីបញ្ជាការជួរមុខ ចំនួន១២រូប និងអូប័រចំនួន ០២គ្រឿង (RHIB) បានចេញល្បាត លើផ្ទៃសមុទ្រ ដើម្បីត្រៀមជាស្រេច ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ផ្សេង ។

ប្រតិបត្តិការ ល្បាតលើផ្ទៃសមុទ្រ ដើម្បីត្រៀម ក្នុងកិច្ចរក្សា ការពារសន្តិសុខ សុវត្ថិភាព និងត្រៀម ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ ដែលមកលេងទឹក តាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ នាឱកាស បុណ្យចូលឆ្នាំ ប្រពៃណីចិននេះ គឺដឹកនាំដោយ លោកវរនាវីទោ សុខ រស្មី មេបញ្ជាការរង កងនាវាអន្តរាគមន៍ ទីបញ្ជាការជួរមុខ ៕

ដកស្រង់ពី៖ដើមអម្ពិល