បណ្តាញសង្គម

Picture នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ជិត​៤០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​៦០​នាក់ ក្នុង​ថ្ងៃ​ម្សិលមិញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធនឹងបទល្មើសផ្សេងៗគ្នា ចំនួន៣៨ករណី ដែលកើតឡើងក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

លោកទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ថា ក្នុងចំណោមបទល្មើសទាំងនោះ បទល្មើសព្រហ្មទណ្ឌមាន ៩ករណី ឃាត់ខ្លួនមនុស្ស ១៣នាក់ បទល្មើសមជ្ឈឹមមាន ៦ករណី ឃាត់ខ្លួនមនុស្ស ៨នាក់។

ឯល្បែងស៊ីសងមាន ២ករណី ឃាត់ខ្លួនមនុស្ស ១នាក់ និងករណីក្មេងទំលោក ទូច សុឃៈ ក៏បានផ្ដល់ព័ត៌មាន អំពីករណីគ្រឿងញៀន ដែលនៅថ្ងៃទី២៨ ខែមីនា ដដែល នគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បន្តបង្ក្រាបបានចំនួន ២៦ករណី ឃាត់ខ្លួនមនុស្ស៥០នាក់ និងអនុវត្តដីការចំនួន ១ករណី ។

លោកបញ្ជាក់ទៀតថា បទល្មើសគ្រឿងញៀនទាំងនោះ មាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ធំ កំពត កណ្ដាល រាជធានីភ្នំពេញ ពោធិ៍សាត់ ស្វាយរៀង និងខេត្តតាកែវ ដោយកម្លាំងសមត្ថកិច្ច បានដកហូតគ្រឿងញៀនចំនួន៥គីឡូក្រាម ២៤៤,៣៧ក្រាម និងកញ្ឆា៤០០ដើម ៕

នើងមាន ១ករណី ឃាត់ខ្លួន ១នាក់ ។

ដកស្រង់ពី៖ កោះសន្តិភាព