បណ្តាញសង្គម

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំងអគ្គលេខាធិការ និងអគ្គនាយក របស់ក្រសួងសេដ្ឋកិច្ច ចំនួន២រូប

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គលេខាធិការ និងអគ្គនាយក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន២រូប។

នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកញ្ញានេះ។ អគ្គលេខាធិការ និងអគ្គនាយក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២រូប ដែលទើបទទួលបានការតែងតាំងថ្មីរួមមាន៖ ១៖ លោក ឯក ចន្ថា ជាអគ្គលេខាធិការ ជំនួសលោក មាស សុខសេនសាន ដែលទទួលបានតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២៖ លោក អ៊ុង លុយណា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ ជំនួសលោក ឈាង វណ្ណារិទ្ធ ដែលទទួលបានតួនាទីថ្មី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី៕

ដកស្រង់ពី៖ Fresh News