បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ គ.ជ.ប : អាសនៈនៅក្នុងរដ្ឋសភាអណត្តិក្រោយចំនួន ១២៥ ដដែល

ភ្នំពេញ : លោក ឌុច សុន សមាជិក គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ តាមរាជធានី ខេត្តដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។

លោកបានអះអាងថា អាសនៈនៅក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតខាងមុខមានចំនួន ១២៥ ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត។

លោកបានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.បថា ខេត្តដែលមានអសនៈច្រើនជាងគេ គឺ រាជធានី កណ្តាល និង ព្រៃវែង ។

លោក ឌុច សុន បានបញ្ជាក់ថា អាសនៈនៅក្នុងរដ្ឋសភាមានចំនួន ១២៥ (មួយរយម្ភៃប្រាំ) ដែលបែងចែកតាមមណ្ឌលរាជធា នី ខេត្ត ដូចខាងក្រោម៖

– មណ្ឌលខេត្តបន្ទាយមានជ័យ ចំនួន ៦ (ប្រាំមួយ) អាសនៈ

– មណ្ឌលខេត្តបាត់ដំបង ចំនួន ៨ (ប្រាំបី) អាសនៈ

– មណ្ឌលខេត្តកំពង់ចាម ចំនួន ១០ (ដប់) អាសនៈ

– មណ្ឌលខេត្តត្បូងឃ្មុំ ចំនួន ៨ (ប្រាំបី) អាសនៈ

– មណ្ឌលខេត្តកំពង់ឆ្នាំង ចំនួន ៤ (បួន) អាសនៈ

– មណ្ឌលកំពង់ស្ពឺ ចំនួន ៦ (ប្រាំមួយ) អាសនៈ

– មណ្ឌលកំពង់ធំ ចំនួន ៦ (ប្រាំមួយ) អាសនៈ

– មណ្ឌលខេត្តកំពត ចំនួន ៦ (ប្រាំមួយ) អាសនៈ

– មណ្ឌលខេត្តកណ្តាល ចំនួន ១១ (ដប់មួយ) អាសនៈ

– មណ្ឌលខេត្តកោះកុង ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តក្រចេះ ចំនួន ៣ (បី) អាសនៈ

– មណ្ឌលខេត្តមណ្ឌលគិរី ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលរាជធានីភ្នំពេញ ចំនួន ១២ (ដប់ពីរ) អាសនៈ

– មណ្ឌលខេត្តព្រះវិហារ ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តព្រៃវែង ចំនួន ១១ (ដប់មួយ) អាសនៈ

– មណ្ឌលខេត្តពោធិ៍សាត់ ចំនួន ៤ (បួន) អាសនៈ

– មណ្ឌលខេត្តរតនគិរី ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តសៀមរាប ចំនួន ៦ (ប្រាំមួយ) អាសនៈ

– មណ្ឌលខេត្តព្រះសីហនុ ចំនួន ៣ (បី) អាសនៈ

– មណ្ឌលខេត្តស្ទឹងត្រែង ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តស្វាយរៀង ចំនួន ៥ (ប្រាំ) អាសនៈ

– មណ្ឌលខេត្តតាកែវ ចំនួន ៨ (ប្រាំបី) អាស នៈ

– មណ្ឌលខេត្តកែប ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តប៉ៃលិន ចំនួន ១ (មួយ) អាសនៈ

– មណ្ឌលខេត្តឧត្តរមានជ័យ ចំនួន ១ (មួយ) អាសនៈ៕

ដកស្រង់ពី៖ រស្មីកម្ពុជា