បណ្តាញសង្គម

ប្រទេស កម្ពុជាមាន ប្រពៃណី ជាង ៧០០ ឆ្នាំ មកហើយ

/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ ថាប្រទេសកម្ពុជាមានប្រពៃណីជាង ៧០០ ឆ្នាំមកហើយ ក្នុងការដាំដុះ ម្រេច ដែលជាអត្ថប្រយោជន៍ពីធម្មជាតិមិនអាចរំលងបាន ។

ប្រភពដដែលបានអះអាងថា ម្រេចខ្មៅ (Piper nigrum) គឺជា រុក្ខជាតិ វល្លិ៍ ហើយដែលជាទូទៅ គេសម្ងួតផ្លែវាដើម្បីប្រើប្រាស់ជា គ្រឿងទេស និង គ្រឿង បន្ថែមរសជាតិ ។

គេបានប្រើប្រាស់ ម្រេច តាំងពីសម័យបុរាណសម្រាប់ ឱជារសរបស់វា និង ធ្វើជាឱសថហើយគឺជាគ្រឿងទេសដែលបានធ្វើពាណិជ្ជកម្មច្រើនបំផុតលើពិភពលោក ។

ប្រទេសកម្ពុជាមាន ធាតុអាកាស និង លក្ខខណ្ឌ ដី យ៉ាងល្អប្រសើរសម្រាប់ម្រេចហើយដូចបានរៀបរាប់ខាងលើ គឺ គេបានដាំដុះ តាំងពីដើម សតវត្ស ទី១៣ ជាពិសេសក្នុងកំឡុងសម័យអាណានិគម បារាំង ដែលគេបានហៅថា “ ម្រេច កំពត ” ដោយបាន បង្កើតនូវកេរ្តិ៍ឈ្មោះ ល្បីពីរសជាតិ ពិសេសរបស់វា ។

ផលិតកម្មជាអតិផល ចាប់ផ្តើម នៅដើម សតវត្សទី ២០ ហើយ ដែល ចំណុច ខ្ពស់បំផុត នៃ ផលិតកម្ម និង ការនាំចេញ ម្រេច អាចមាន រហូតដល់ ៨.០០០ តោន ក្នុង មួយឆ្នាំ ។

តែ ទោះបីជា យ៉ាងណាក៏ដោយ ការអនុវត្ត ផលិតកម្ម ម្រេច ទាំងមូល ក្នុងប្រទេសកម្ពុជាបាន ដល់ ចំណុចបញ្ចប់ក្នុងកំឡុងរបបខ្មែរក្រហម ។

ផលិតកម្ម ម្រេចទើបតែចាប់ផ្តើមបង្កើតឲ្យមានឡើងវិញបន្តិចម្តងៗ បន្ទាប់ពីទស្សវត្ស ឆ្នាំ ១៩៩០ ។

បច្ចុប្បន្ន វិស័យ ម្រេច មាន សក្តានុពល សម្រាប់ បង្កើន ការនាំចេញ និង តម្លៃបន្ថែម ។

ម្រេចជាផ្នែកមួយនៃវិស័យ “ បន្លែ និង ផ្លែឈើ ” ដែលជាវិស័យមួយ ក្នុងចំណោម វិស័យ មាន សក្តានុពល ទាំង ១៩ ដែល បានកំណត់ ក្នុង យុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្ម កម្ពុជា ។

ម្រេច ក៏ជាផលិតផលស្ថិតក្នុង “ ផលិតផល សំខាន់ ទាំង ដប់ ” ផងដែរ ក្នុង ខេត្ត ចំនួន ប្រាំ ៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង ខេត្តព្រះសីហនុ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា