បណ្តាញសង្គម

ព្រឹទ្ធសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣ ឧសភា ដើម្បី​បោះឆ្នោត​ជ្រើសតាំង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​

ភ្នំពេញ៖ នាថ្ងៃព្រឹកថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក ដើម្បីបន្តសម័យប្រជុំ លើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

របៀបវារៈដែលត្រូវពិភាក្សានោះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ចំនួន ១ រូប ជំនួសសមាជិក ដែលបានទទួលមរណភាព៕

 

ដកស្រង់ពី៖ រស្មិកម្ពុជា