បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរយកចិត្តទុកដាក់ហ្វឹកហ្វឺនរួមគ្នាលើការងារសង្គ្រោះគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេវរកម្ម

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន យកចិត្ត ទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នានិងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយនិងការទប់ស្កាត់អំពើភេវរកម្មបន្ថែមលើកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji)អគ្គសេនាធិការចម្រុះនៃកង កម្លាំងស្វ័យការពារជប៉ុនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២នេះ ។

ខណៈដែលនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji) ដឹកនាំគណៈប្រតិភូបំ ពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីថ្ងៃ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ការឆ្លើយតបចំពោះសេចក្តីរាយការណ៍របស់នាយឧត្តម សេនីយ៍ យ៉ាម៉ា សាគិកូជិ សម្តេចតេជោក៏បានថ្លែងអំណរគុណនិងសំដែងការគាំទ្រចំពោះកិច្ចពិភាក្សារវាងនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ និង លោក វង្ស ពិសេននិង លោក ហ៊ុន ម៉ាណែត នឹងអ្វីដែលលោកបានលើកឡើង ។

ជាមួយនេះសម្តេចតេជោបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរជាមួយកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ត្រូវយកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នានិងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយនិងការទប់ស្កាត់អំពើភេវរកម្ម ។

បើតាមលោក អ៊ាង សុផល្លែតនៅក្នុងជំនួបនេះនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានគោរពកោតសរសើរចំពោះប្រទេសកម្ពុ ជាដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅទូទាំងពិភពលោក។នាយឧត្តមសេនីយ៍

យ៉ាម៉ា សាគិកូជិ ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោថាដំណើរទស្សនកិច្ចរបស់លោ កមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកន្លងមក។

ក្នុងន័យនេះនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានជម្រាបជូនសម្ដេចតេជោបន្ថែមថា៖លោកបានជួបពិភាក្សាការងារជាមួ យនឹងលោក វង្ស ពិសេន ជាមួយលោក ហ៊ុន ម៉ាណែត

នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ដែលផ្ដោតការយកចិត្តទុកដាក់លើការងារសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌សមយុទ្ធ សម្រាប់ការងារសង្គ្រោះបន្ទាន់

និង ក្រុមអន្តរាគមន៍ទប់ស្កាត់អំពីអំពើភេវរកម្មផងនិងឈានឆ្ពោះទៅទទួលបានឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា