បណ្តាញសង្គម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​សង្គ្រាម​រវាងរ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន វា.យប្រហារសេដ្ឋកិច្ច​ស្មើនឹង​សង្គ្រាមលោក​លើក​ទី​៣

 កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា បញ្ហាសង្គ្រាមរវាងប្រទេសរស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ដោយសារវាមានផលប៉ះពាល់ធំធេងណាស់ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា ៖

«សង្គ្រាមរវាងរស្ស៊ី និងអ៊ុយក្រែន កំពុងតែវ៉ៃប្រហារពិភពលោកទាំងមូលវាសឹងតែស្មើនឹងសង្គ្រាមលោកលើកទី៣ហើយ បើនិយាយអំពីបញ្ហាសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ផលប៉ះពាល់វាធំធេងពេក» ។

ជាមួយគ្នានោះដែរសម្ដេចថា ទោះបីរស្ស៊ី និងអ៊ុយក្រែន នៅឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ ប៉ុន្ដែផលប៉ះពាល់នៅតែមានដូចជា ៖ ប្រេង និងឧស្ម័នជាដើម ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន ។

ការវាយប្រហារនេះធ្វើឲ្យសហគមន៍អន្តរជាតិបានចាត់ទុកវាថា ជាសង្គ្រាមឈ្លានពាន ហើយវាបានបង្កឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ ដោយប្រជាជនអ៊ុយក្រែនជាង ៤.១ លាននាក់ បានរត់ចេញពីប្រទេស និងមួយភាគបួននៃចំនួនប្រជាជនសរុបបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ ៕

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានអំពាវនាវឲ្យរស្ស៊ី និងអ៊ុយក្រែន មានការស្រុះស្រួលគ្នា ដើម្បីបញ្ចប់សង្គ្រាមនៅទីនោះឲ្យឆាប់ ។

សម្ដេចក៏បានគាំទ្រចំពោះអគ្គលេខាធិការអង្គការសហប្រជាតិចង់ស្រុះស្រួលគ្នារវាងរស្ស៊ី និងអ៊ុយក្រែន ។

សម្ដេចបញ្ជាក់ជាថ្មីថា «មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបាននោះទេ» ។

លើសនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រស្ស៊ី មិនអាចកម្ទេចអ៊ុយក្រែនបាននោះទេ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរស្ស៊ីបានដែរ ដូច្នេះចុងក្រោយមានតែនិតិវិធីចរចារគ្នាដោ យសន្ដិភាពតែប៉ុណ្ណោះ ។

ដកស្រង់ពី៖ កោះសន្តិភាព