បណ្តាញសង្គម

វេណេស៊ុយអេឡា៖ «សំឡេងផ្ទុះយ៉ាងកក្រើក លាន់ចេញពីស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុងការ៉ាកាស់» ខណៈប៉ូលិសកំពុងពង្រឹងកិច្ចការពារសន្តិសុខ!

 (ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡាបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅឯផ្លូវរថភ្លើងក្រោមដី Plaza Venezuela ស្ថិតនៅក្នុងរដ្ឋធានីការ៉ាកាស់ នៅថ្ងៃអង្គារ (ពេលវេលាក្នុងទីក្រុងការ៉ាកាស់) ដោយបានបង្ខំឱ្យអាជ្ញាធរ  សម្រេចចិត្តផ្អាកចរាចរណ៍រថភ្លើងជាបណ្ដោះអាសន្ន។

នេះបើតាមការចេញដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ បន្ទាប់ហេតុការណ៍នេះកើតឡើង អ្នកដំណើរជាច្រើននាក់ ត្រូវបានគេជម្លៀសចេញ ពីស្ថានីយ៍រថភ្លើងក្រោមដី។ចំណែកឯក្រុមមន្ត្រី បានបញ្ជាក់ថា ការផ្ទុះនេះទំនងជាបង្កឡើងបញ្ហាបច្ចេកទេស នៃទូររថភ្លើងមួយ ខណៈមិនមានសេចក្ដីរាយការណ៍ ពីជនរងគ្រោះនោះទេ។ស្ថានីយ៍រថភ្លើងក្រោមដី Plaza Venezuela គឺមាន ទីតាំងស្ថិតនៅកណ្ដាលរដ្ឋធានីការ៉ាកាស់។

សម្រាប់ហេតុការណ៍ផ្ទុះនេះផងដែរ បានកើតមានឡើងអំឡុងពេលដែលប្រទេសវេណេស៊ុយអេឡា  កំពុងតែប្រឈមមុខនឹងវិបត្តិនយោបាយធ្ងន់ធ្ងរ ខណៈបាតុកម្មបន្ថែមអាចនឹងផ្ទុះឡើង ដោយបក្សប្រឆាំង ដែលនៅតែមិនសុខចិត្ត ចំពោះការបង្កើតសភាធម្មនុញ្ញថ្មី ដោយប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន ហើយសហរដ្ឋអាមេរិក និងបណ្តារដ្ឋអាមេរិកឡាទីន ក៏គ្រោងធ្វើការកៀបសង្កត់ផ្នែកសេដ្ឋកិច្ច បន្ថែមមកលើសម្ព័ន្ធមិត្តរុស្ស៊ីមួយនេះផងដែរ៕

ដកស្រង់ពី៖ Fresh News