បណ្តាញសង្គម

ហ្វាំងឡង់ថា ជនចំណាកស្រុករាប់ពាន់នាក់ មកពីរុស្ស៉ី កំពុងរង់ចាំចូលមកក្នុងប្រទេសរបស់ខ្លួន

រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ហ្វាំងឡង់ទទួលបានព័ត៌មានអំពីមនុស្សរាប់ពាន់នាក់នៅរុស្ស៉ី កំពុងរង់ចាំឆ្លងដែនចូលមកក្នុងប្រទេសរបស់ ខ្លួន។

ហ្វាំងឡង់ បានបិទព្រំដែនភាគខាងកើតជាប់ជាមួយរុស្ស៉ី កាលពីឆ្នាំ២០២៣ ចំពោះមុខការមកដល់នៃជន ចំណាកស្រុកគ្មានឯកសារត្រឹមត្រូវ បំណងចូលតំបន់អឺរ៉ុប ហើយចោទប្រកាន់រុស្ស៉ី ជាអ្នកបំផុសបំផុលឱ្យ មានការឆ្លងព្រំដែន ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោល។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រសួងមហាផ្ទៃហ្វាំងឡង់ បានប្រកាសពីការផ្លាស់ប្តូរ សេចក្តីព្រាង ច្បាប់ដើម្បីរឹតបន្តឹងសន្តិសុខ និងប្រយុទ្ធប្រឆាំងចំពោះការដាក់សម្ពាធមកលើហ្វាំងឡង់ ក្នុងទម្រង់នៃការ ជំរុញឱ្យធ្វើចំណាកស្រុក។ រដ្ឋាភិបាល នឹងដាក់សេចក្តីព្រាងច្បាប់នេះទៅកាន់សភា នៅខែមីនា នេះបើតាម ការផ្សាយរបស់ AFP ។