បណ្តាញសង្គម

កូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មលើក្រុមអ្នកពាក់ព័ន្ធ នឹងកម្មវិធីអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង

 កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើបុគ្គល ២រូប អង្គភាពចំនួន ៣ និងកប៉ាល់ ១១គ្រឿងដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង។

គោលដៅ ដែលបានដាក់ក្នុងបញ្ជីខ្មៅថ្មីនេះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថាមពលខុសច្បាប់នៅឯសមុទ្រ។

ទណ្ឌកម្មនេះ ត្រូវបានប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៉ីលបាលីស្ទីគប្រើបច្ចេកវិទ្យាឥទ្ធនៈរឹង ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមគ្នាថ្កោលទោសថា ជាការបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។

សូមបញ្ជាក់ថា ប្រឈមមុខនឹងភាពជាប់គាំងនៅក្នុង UN ទីក្រុងសេអ៊ូលបានងាកទៅរកការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងដោយឯករាជ្យ ឬរួមគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ ដោយស្វែងរកការច្របាច់បញ្ចូលគ្នានូវប្រភពមូលនិធិរបស់ពួកគេ។

បេសកជននុយក្លេអ៊ែរជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ នេះបើតាមការផ្សាយរបស់ Reuters។