បណ្តាញសង្គម

ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ

 គុណភាពខ្យល់ក្នុងទីក្រុងស៉ីនី កាលពីថ្ងៃអង្គារ បានធ្លាក់មកដល់កម្រិតមួយ ដែលចាត់ទុកថា អាក្រក់បំផុត ក្នុងចំណោមទីក្រុងដ៏ទៃទៀតរបស់ពិភពលោក ខណៈផ្សែងចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង កំពុងគ្រប ដណ្ដប់ពាសពេញទីក្រុងកំពង់ផែមួយនេះ ដោយមានសន្ទស្សន៍ប្រហាក់ប្រហែលទៅនឹងទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌាដែរ។

ទោះបីជាផ្សែងអ័ព្ទ គឺជាករណីមួយដ៏កម្រនៅក្នុងទីក្រុងស៉ីដនី ដែលត្រូវបានគេស្គាល់មានឆ្នេរខ្សាច់ស្រស់ស្អាត និងផ្ទៃមេឃពណ៌ខៀវស្រងាត់ក៏ដោយ តែពពកពណ៌ប្រផេះ កំពុងគ្របដណ្តប់លើទីសំណាកតំណាងឲ្យប្រទេសអូស្រ្តាលី គឺវិមាន Opera House និងស្ពាន Harbor Bridge ជាមួយនិងផ្សែងពាសពេញអាកាស សន្ទសន៍ខ្យល់បានឡើងដល់កម្រិត ១៦១ នៅតំបន់ទីប្រជុំជនភាគខាងជើង ចាប់តាំងពីម៉ោង៥ព្រឹក និងជាកម្រិតមួយ ដែលមានការណែនាំឲ្យចៀសវាងការធ្វើលំហាត់បា្រណនៅខាងក្រៅទីសាធារណៈ។

ប៉ុន្តែភ្នាក់ងារ Rural Fire Service បាននិយាយថា មានសញ្ញានៃភាពធូស្រាល ដោយសារខ្យល់បក់ពីទិសខាងត្បូង នឹងនាំឲ្យអ័ព្ទរសាត់ចេញទៅវិញ នៅពេលល្ងាច។ សូមបញ្ជាក់ថា ផ្សែងអ័ព្ទ ដែលកំពុងសាយភាយក្នុងទីក្រុងស៉ីដនី បានចេញមកពីភ្លើងឆេះព្រៃនៅភាគខាងត្បូងចម្ងាយរាប់រយគីឡូម៉ែត្រ លើផ្ទៃដីប្រហែល ១៣៦,០០០ហិចតា។

នៅរដូវក្តៅនេះ អាជ្ញាធរអូស្រ្តាលី បានចេញការព្រមានជាថ្មីអំពីភ្លើងឆេះព្រៃ ដែលមានហានិភ័យខ្ពស់ ក្រោយស្ងប់ស្ងាត់ពីររដូវកន្លងមក នេះបើតាមការផ្សាយរបស់ Reuters ។