បណ្តាញសង្គម

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

 កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយកអតីត អនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍ សម្ងាត់ ជាតិ។

ការជ្រើសតាំងមន្រ្តីជាន់ខ្ពស់ទាំង២រូបថ្មីខាងលើ គឺស្របពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង បាន កើនឡើងក្នុងឆ្នាំនេះ ជាមួយការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង កាលពីខែវិច្ឆិកាកន្លង ទៅ និងការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប នៅក្នុងសប្តាហ៍នេះ។

លោក Cho Tae-yul គឺជាអ្នកការ ទូតជើងចាស់ម្នាក់ ហើយក្រៅពីជាអតីតអនុរដ្ឋមន្រ្តីការបរទេស រូបលោកក៏ជាអតីតឯកអគ្គរដ្ឋទូតរបស់កូរ៉េ ខាងត្បូង ប្រចាំនៅអង្គការសហប្រជាជាតិថែមទៀតផង។

សូមបញ្ជាក់ថា សភាកូរ៉េ ត្រូវគេរំពឹងថា នឹងបើកសវនាការដើម្បីសម្រេចទទួលយកការជ្រើសតាំងលោក ទាំងពីរ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង អាចធ្វើការតែងតាំងជាផ្លូវការតែម្តង ដ្បិតការអនុម័តយល់ព្រមពីសភាសម្រាប់តំណែងនៅក្នុងគណៈរដ្ឋមន្រ្តី គឺមិនមែនជារឿងចាំបាច់នោះឡើយ នេះបើតាមការផ្សាយរបស់ Reuters ។