បណ្តាញសង្គម

ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក

 នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកស្រី បានឈានដល់កិច្ចព្រមព្រៀងការពារជាតិមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ឬដំឡើងសព្វាវុធ នៅលើទឹកដី ដាណឺម៉ាក។

លោកស្រី Frederiksen បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងដែលដាណឺម៉ាក និងសហរដ្ឋអាមេរិក ផ្តើមការចរចាកាលពីខែកុម្ភៈ ឆ្នាំ ២០២២ នឹងត្រូវបានចុះហត្ថលេខាយ៉ាងយូរ នៅក្នុងសប្តាហ៍នេះ ហើយនឹងចូលជាធរមាននៅពេលដែលបទប្បញត្តិសំខាន់ៗ ត្រូវបានអនុម័តប្រហែលជារយៈពេលមួយឆ្នាំ រាប់ចាប់ពីឥលូវនេះទៅ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំ រវាងដាណឺម៉ាក និងសហរដ្ឋអាមេរិក ត្រូវបានប្រកាស បន្ទាប់ពីសហរដ្ឋអាមេរិក ទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយហ្វាំងឡង់ និងស៊ុយអែត នៅក្នុងខែធ្នូនេះ នេះបើតាមការផ្សាយរបស់ Reuters ។