បណ្តាញសង្គម

ម៉ាឡេស៊ី គ្រោងកំណត់ទិសដៅភ្ញៀវទេសចរខ្ពស់ជាងមុនពេលមានវិបត្តិកូវីត នៅឆ្នាំ២០២៤

 (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីមានបំណងកំណត់គោលដៅចំនួនភ្ញៀវទេសចរឱ្យខ្ពស់ជាងកម្រិតមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅឆ្នាំក្រោយក្នុងគ្រាដែលមានការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរ និងភ្ញៀវទេសចរសក្តានុពលកាន់តែខ្ពស់ពីប្រទេសចិននិងឥណ្ឌា។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Musa Yusof អគ្គនាយករងទេសចរណ៍ម៉ាឡេស៊ី បានថ្លែងនៅក្នុងវេទិកាមួយក្នុងទីក្រុងគូឡាឡាំពួថា ការមករបស់ភ្ញៀវទេសចរនៅឆ្នាំ២០២៤ «គួរតែខ្ពស់ជាង» ២៦,១លាននាក់ពោលគឺជាតួលេខដែលម៉ាឡេស៊ីទទួលបានក្នុងឆ្នាំ២០១៩។

ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ថ្មីៗនេះបានប្រកាសវិធានការលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន និងឥណ្ឌា ចាប់ពីថ្ងៃទី១ ខែធ្នូ ខណៈដែលសម្លឹងឆ្ពោះមើលទៅរកការបង្កើនប្រាក់ចំណូលពីទេសចរណ៍។

ម៉ាឡេស៊ីបានមើលឃើញការកើនឡើងចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ ដែលជំរុញឱ្យរដ្ឋាភិបាលដំឡើងគោលដៅទេសចរណ៍សម្រាប់ឆ្នាំ២០២៣ របស់ខ្លួនដល់ ១៦,១លាននាក់ ពី ១៩.១លាននាក់។ លោក Musa បានពន្យល់ថា គោលដៅទេសចរណ៍របស់ម៉ាឡេស៊ីមិនគិតពីភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាវិលល្ងាចដែលជាធម្មតាឆ្លងចូលតាមព្រំដែនគោកនោះទេ។

មានសេចក្តីរាយការណ៍វបានរាយការណ៍ថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីទទួលបានភ្ញៀវទេសចរចំនួន ២៦លាននាក់នៅឆ្នាំនេះគិតត្រឹមថ្ងៃទី ១៥ខែវិច្ឆិកា។

យោងតាមធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia បានឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍បានចូលរួមចំណែក ១៤% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យវិស័យនេះក្លាយជាវិស័យរួមចំណែកធំបំផុតមួយដល់សេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

ដកស្រង់ពី៖ Fresh News