បណ្តាញសង្គម

យោធាមីយ៉ាន់ម៉ា បាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ

 អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធថា យោធា បានបាត់បង់ការគ្រប់គ្រងលើក្រុង យុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជា ច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ក្រុមប្រដាប់អាវុធ បាននិយាយថា ពួកគេដណ្តើមគ្រប់គ្រងប៉ុស្តិ៍យោធា និងផ្លូវសំខាន់ៗមួយចំនួន ដែលតភ្ជាប់មីយ៉ាន់ម៉ាជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានប្រាប់ថា រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ លែងមានវត្តមាននៅក្រុង Chinshwehaw ដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិនទៀតហើយ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំនេះ គឺជាង១ភាគ៤ នៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនរបស់មីយ៉ាន់ម៉ាជាមួយចិន ចាប់ខែមេសា ដល់កញ្ញា ដែលមានទំហំទឹកប្រាក់ ១.៨ពាន់លានដុល្លារ គឺបានឆ្លងកាត់ក្រុង Chinshwehaw។