បណ្តាញសង្គម

តើ​ការ​អង្វរករ​នៅ​លើក​ចុងក្រោយ របស់​ប្រធានាធិបតី​ហ្វីលីពីន ជួយសង្គ្រោះ​ជីវិត​របស់​ស្ដ្រី​ទណ្ឌិត​ហ្វីលីពីន យ៉ាងដូច​ម្ដេចទៅ​?

សេចក្ដីអំពាវនាវ នានាទីចុងក្រោយ បង្អស់ ដែលជាការអង្វរករ ធ្វើឡើងដោយ ប្រធានាធិបតី Aquino បានធ្វើឲ្យមានការ លើកទោសចំពោះស្ដ្រី ទណ្ឌិតពីបទថា រត់ពន្ធគ្រឿងញៀន ជនជាតិហ្វីលីពីន គឺអ្នកស្រី Mary Jane Veloso ។ 

រដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌ របស់ប្រទេស ឥណ្ឌូណេស៊ី បានបញ្ជាក់អះអាងថា លោកស្រី Veloso ត្រូវបានទទួលការ លោះលាយ ត្រាប្រណីទោស បន្ទាប់ពីមានការអំពាវនាវ ដោយលោក Aquino ដែលថា អ្នកស្រី Veloso គួរតែត្រូវបានធ្វើ ជាសាក្សីម្នាក់ ទៅវិញនៅក្នុងពេលដែល រឿងក្ដី ដែលបម្រុង នឹងកើតឡើង ប្រឆាំងនឹងអ្នកជ្រើសរើស អ្នកស្រីឈ្មោះនាង Maria Kristina P.Sergio ដែលត្រូវបានស្គាល់ តាមរយៈឈ្មោះ Mary Christine Gulles Pasadilla នោះ ។ 

លោក Tony Spontana អ្នកនាំពាក្យ របស់រដ្ឋមន្ដ្រីយុត្ដិធម៌ ប្រទេសឥណ្ឌូណេស៊ី បាននិយាយ នៅក្នុងអត្ថបទសារ មួយទៅកាន់បណ្ដាញ ផ្សព្វផ្សាយថា មានសំណើ មួយពីប្រធានាធិបតីហ្វីលីពីន ទៅលើជនប្រព្រឹត្ដ ដែលជាប់សង្ស័យថា រត់ពន្ធមនុស្ស ហើយបានសារភាព នៅក្នុងប្រទេសហ្វីលីពីន ។ 

នាង Mary Jane ត្រូវតែឆ្លើយសារភាព ជាចាំបាច់ ។ ដោយឡែក សារមួយច្បាប់នោះ ត្រូវបានអាន ដោយផ្សាយ តាមរលកធាតុ អាកាសដោយពិធីករ Karen Davila តាមទូរទស្សន៍ ANC ។ អ្នកនាំពាក្យរូបនេះ និយាយថា សារនោះ ត្រូវបានចម្លងជូន ទៅរដ្ឋមន្ដ្រីការបរទេស ឥណ្ឌូណេស៊ី ។

បើតាមការសារភាព របស់នាង Sergio នោះហើយដែល ជាការបើកច្រក ដល់ប្រធានាធិបតី Aquino ធ្វើការអំពាវនាវ ដើម្បីឲ្យអ្នកស្រី Mary Jane Veloso បានក្លាយទៅ ជាសាក្សីម្នាក់ វិញនោះ ។ អ្នកស្រី Veloso ត្រូវចាប់ខ្លួន ដោយអាជ្ញាធរ ឥណ្ឌូនេស៊ី ព្រោះតែចេតនារត់ពន្ធថ្នាំ ហេរ៉េអ៊ីន ២.៦គីឡូក្រាម នៅឆ្នាំ២០១០ ។

អ្នកស្រីបាន អះអាងហើយថា អ្នកស្រីមិនបាន ដឹងអ្វីទាំងអស់ អំពីការរត់ពន្ធនោះ ចាប់តាំងពីវ៉ាលីស ធ្វើដំណើររបស់ អ្នកស្រីមានផ្ទុកទៅដោយ ថ្នាំញៀន ហើយត្រូវបានគេ ប្រគល់ឲ្យកាន់នោះ ៕ 

ដកស្រង់ពី៖កម្ពុជាថ្មី