បណ្តាញសង្គម

អ៊ុយ​ក្រែ​ន​ព្រួយបារម្ភ​ពី​ការ​ឆេះ​ព្រៃ​នៅ​ក្បែរ​រោងចក្រ​អគ្គិសនី​បរមាណូ​ Cherbobyl​

រដ្ឋមន្ត្រីក្រួងមហាផ្ទៃ អ៊ុយក្រែន លោក Arsen Avakov និងកងកម្លាំង ការពារជាតិ អ៊ុយក្រែន បានបញ្ជូនទៅជួយ គ្រប់គ្រងភ្លើងឆេះព្រៃ នៅក្បែរោងចក្រ អគ្គិសនី ដើរដោយថាមពល បរiមាណូ Chernobyl ។

លោក Avakov បានសរសេរ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម របស់លោកថា ស្ថានភាពភ្លើងឆេះព្រៃ នៅក្បែរោងចក្រ Chernobyl កាន់តែអាក្រក់ទៅៗ ។ អណ្តាតភ្លើង កំពុងតែ ឆ្ពោះទៅកាន់ទីតាំង រោងចក្រចាស់ ។ ខ្យល់ខ្លាំងបានធ្វើឲ្យ ការរាលដាល កាន់តែខ្លាំងឡើង ហើយពេលនេះ នៅមានចម្ងាយពី រោងចក្រ Chernobyl តែ២០គីឡូម៉ែត្រ ប៉ុណ្ណោះ ។ ពេលនេះព្រៃឈើ ប្រមាណ៤០០ហិកតា ស្ថិតក្នុងគ្រោះថ្នាក់ អាចនិងឆាប់ឆេះ នៅពេលដ៏ខ្លី ខាងមុខ ។

ប៉ូលិសនិងកម្លាំងទាហាន ក៏ដូចជាក្រុម ពន្លត់អគ្គិភ័យត្រូវបានដាក់ក្នុង សភាពប្រុងប្រយ័ត្នខ្ពស់ ។ នាយករដ្ឋមន្ត្រី អ៊ុយក្រែន បានទៅកាន់តំបន់ រងផលប៉ះពាល់ផ្ទាល់ ដើម្បីបញ្ចៀសសកម្មភាព ពន្លត់អគ្គិភ័យ ក៏ដូចជាជួយសង្គ្រោះបន្ទាន់ ។ នាយករដ្ឋមន្ត្រី អ៊ុយក្រែន បញ្ជាក់ថា ស្ថានភាព ស្ថិតនៅក្នុង ការគ្រប់គ្រង ហើយនេះជាការឆាប់ឆេះ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំង ពីឆ្នាំ១៩៩២ មក ។ ក្រសួងគ្រប់គ្រង គ្រោះអាសន្នអ៊ុយក្រែន បានឲ្យដឹងថា ក្រុមពន្លតអគ្គិភ័យ ១៨២នាក់ និងរថយន្តពន្លត់អគ្គិភ័យ៣៤គ្រឿង បានបញ្ជូនទៅ គ្រប់គ្រងស្ថានភាព ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ក៏បាន បញ្ជូនទៅជួយ ពន្លត់ភ្លើងឆេះព្រៃ ផងដែរ ។

លោក Vasily Zolotoverkh ប្រធានគ្រប់គ្រង រោងចក្រអគ្គិសនី Chernobyl បានឲ្យដឹងថា គម្រិត សារធាតុវិទ្យុសកម្ម នៅក្នុងតំបន់ មានគម្រិតធម្មតា ហើយតំបន់ឆេះព្រៃ ក៏គ្មានការបែកធ្លាយ សារធាតុវិទ្យុសកម្មនោះដែរ ។ លោកបន្តទៀតថា អណ្តាតភ្លើង បានឆាបឆេះខាងលើ បណ្តាលមកពីកន្ទុយបារី ។ លោកបញ្ជាក់ទៀតថា ភ្លើងឆេះព្រៃ មិនគម្រាមកំហែង ដល់រោងចក្រ Chernobyl ចាស់នោះឡើយ ។ តំបន់ជុំវិញរោងចក្រ ទី៤ របស់ Chernobyl ត្រូវបានបោះបង់ចោល ក្រោយពេលបែកធ្លាយ សារធាតុវិទ្យុសកម្ម នៅខែមេសា ឆ្នាំ១៩៨៦ ក្លាយទៅជាវិបត្តិ បរមាណូអគ្គិសនីទី១ នៅលើពិភពលោក ៕

ដកស្រង់ពី៖ នគរវត្ត