បណ្តាញសង្គម

ប្រទេសប៉ាគីស្ថាន បញ្ជាក់ពីករណីដំបូងនៃវ៉ារ្យ៉ង់ COVID-19 Omicron

 វិទ្យាស្ថានសុខភាពជាតិរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃចន្ទ (១៣ ធ្នូ) ថា ប្រទេសប៉ាគីស្ថាន បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃវ៉ារ្យ៉ង់ COVID-19 Omicron នៅទីក្រុង Karachi ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស។

មន្ត្រីក្រសួងសុខាភិបាល បានប្រាប់រ៉យទ័រថា អាជ្ញាធរនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានចាប់ផ្តើមស៊ើបអង្កេតករណីសង្ស័យដំបូងនៃវ៉ារ្យ៉ង់ Omicron កាលពីសប្តាហ៍មុន បន្ទាប់ពីមន្ត្រីខេត្ត Sindh ភាគខាងត្បូង បានកំណត់អត្តសញ្ញាណលើអ្នកជំងឺមន្ទីរពេទ្យឯកជនម្នាក់ ហើយវិទ្យាស្ថានសុខភាពជាតិ កំពុងបន្តអនុវត្តលំដាប់លំដោយ ដើម្បីបញ្ជាក់ថា ករណីនោះ គឺ Omicron ។

យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា Omicron ដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក និងហុងកុង ហើយមានហានិភ័យ "ខ្ពស់ណាស់" នៃកំណើនការឆ្លង។

ប្រទេសប៉ាគីស្ថាន ក្នុងខែនេះ បានដាក់កំហិតលើការធ្វើដំណើរលើប្រទេសមួយចំនួន មកពី អាហ្រ្វិកខាងត្បូង ជាការប្រុងប្រយ័ត្ននៃវ៉ារ្យ៉ង់នេះ។