បណ្តាញសង្គម

​ផ្ទុះ​នៅ​អណ្ដូង​ខួង​ប្រេង​ម៉ិច​ស៊ី​កូ​ស្លាប់​ និង​របួស​៦០​នាក់​

ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់ មនុស្ស៤នាក់ បានបាត់បង់ជីវិត និង១៦នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពី ហេតុការណ៍ផ្ទុះ ដែលកម្លាំងខ្លាំងមួយ បានលាន់ឡើង ដូចរន្ទះ ស្ថិតនៅទីតាំង ខួងប្រេង របស់ក្រុមហ៊ុន Pemex មិចស៊ីកូ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ។

ពាក់ព័ន្ធជាមួយ ករណីនេះដែរ មនុស្សជាង ៣០០នាក់ ត្រូវបង្ខំឱ្យ ភៀសខ្លួន រកទីសុវត្ថិភាព ។ ទីភ្នាក់ងារ សុវត្ថិភាព ថាមពល ASEA បានបញ្ជាក់ថា ហេតុការណ៍នះ  បានកើតឡើង នៅទីតាំង ខួងប្រេង Abkatun A-Permanente ស្ថិតនៅលើ ឈូងសមុទ្រ មិចស៊ីកូ ហើយមូលហេតុ ដែលនាំឱ្យកើតឡើង គឺកំពុង ស្ថិតនៅក្រោម ការស្រាវជ្រាវ ពីក្រុមជំនាញ ។

សេចក្ដីប្រកាស របស់ Pemex បានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុនម្នាក់ និងកម្មករ ជាប់កិច្ចសន្យាម្នាក់ ព្រមទាំង ជនរងគ្រោះ ពុំទាន់ស្គាល់ អត្ដសញ្ញាណ ២នាក់ផ្សេងទៀត បានបាត់បង់ជីវិត ហើយក្រៅពីនេះ មានអ្នករងរបួស ជាច្រើននាក់ ផ្សេងទៀត ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ ៕

ដកស្រង់ពី ៖ នគរវត្ត