បណ្តាញសង្គម

ធ្លាក់យន្តហោះ ហ្វឹកហាត់ នៅបង់ក្លាដែស ស្លាប់ពិឡុត ស្រ្តីម្នាក់

ដាកា៖ បើតាមមន្រ្តីប៉ូលីស បង់ក្លាដែសមួយរូប បាននិយាយថា ពិឡុតជាស្រ្តីម្នាក់ បានស្លាប់ និងអ្នកផ្សេងទៀត របួសដោយសារ មុតអំបែងកញ្ចក់ បន្ទាប់ពីយន្ត ហោះហ្វឹកហាត់ មួយគ្រឿង របស់សាលា បណ្ឌិតសភា បានធ្លាក់នៅ ផ្លូវហោះហើរ កាលពីរសៀលថ្ងៃពុធ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយ ផ្អែកតាមការ លើកឡើង របស់មន្រ្តីប៉ូលីស សុំមិនបញ្ចេញឈ្មោះថា យន្តហោះមួយគ្រឿងនោះ បានធ្លាក់ហើយឆាបឆេះ ខណៈហោះឡើង ចេញពីអាកាសយានដ្ឋាន Shah Makhdum Domestic នៅទីក្រុង Rajshahi ដែលមានចម្ងាយប្រមាណ ២៥៦គីឡូម៉ែត្រពី រដ្ឋធានីដាកា ។

មន្រ្តីរូបនោះបន្តថា នៅក្នុងហេតុការណ៍នោះ ពិឡុតជាស្រ្តីឈ្មោះ តាម៉ាន់ណា រ៉ាម៉ាន់ បានស្លាប់នៅកន្លែងកើតហេតុ ។ ភ្លាមៗ នោះដែរ គេមិនទាន់បានដឹង អំពីមូលហេតុ ពិតប្រាកដ ដែលនាំឲ្យ មានហេតុការណ៍នេះ កើតឡើងនៅឡើយនោះទេ ៕

ដកស្រងពី៖ដើមអម្ពិល