បណ្តាញសង្គម

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ទទួលតំណែងក្នុងស្ថាប័នកំពូលរបស់រដ្ឋាភិបាល

 ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែកញ្ញានេះថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ត្រូវបានតែងតាំង ក្នុងស្ថាប័នកំពូលរបស់ប្រទេស។

លោកស្រី Kim Yo Jong ដែលជាទីប្រឹក្សាដ៏សំខាន់របស់បងប្រុសរបស់នាង ត្រូវបានតម្លើងឋានៈក្នុងគណៈកម្មាធិការកិច្ចការរដ្ឋ ចំពេលមានការផ្លាស់ប្តូរជាច្រើន ដែលត្រូវបានអនុម័តដោយសភាប្រជាជនកំពូល- ជាសភា ដែលផ្តល់ការយល់ស្របលើច្បាប់ គម្រោង ឬគំនិត។ល។

ដោយមិនបានពិនិត្យពិច័យដិតដល់។ សមាជិកមិនតិចជាង ៩ នាក់នៃគណៈកម្មការនេះ ត្រូវបានបណ្តេញចេញ រួមទាំងអនុប្រធានម្នាក់របស់ខ្លួន គឺលោក Pak Pong Ju និងអ្នកការទូត Choe Son Hui ដែលជាស្ត្រីជាន់ខ្ពស់ដ៏កម្ររនៅក្នុងឋានានុក្រមកូរ៉េខាងជើង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចរចារជាមួយសហរដ្ឋអាមេរិក។ កាសែតផ្លូវការ Rodong Sinmun បានថតរូបរបស់អ្នកតែងតាំងថ្មីចំនួន ៨ នាក់ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកស្រី Kim Yo Jong គឺលេចធ្លោជាងគេ ក្នុងចំណោមពួកគេ ទាំងជាយុវវ័យ និងជាស្ត្រីតែម្នាក់គត់។

ជារឿយៗ លោកស្រី ត្រូវបានគេឃើញថា មានភាពជិតស្នីទនឹងបងប្រុស ដែលនាងបានទៅសាលារៀននៅប្រទេសស្វីសជាមួយ រួមទាំងនៅឯកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងត្បូង Moon Jae-in ។

តួនាទីនយោបាយពិតប្រាកដរបស់លោកស្រី គឺជាប្រធានបទនៃការប៉ាន់ស្មានយូរអង្វែង ព្រោះមានលទ្ធភាពថាថ្ងៃណាមួយ នាង អាចនឹងទទួលតំណែងបន្តពីបងប្រុសរបស់នាង ដែលជាការផ្លាស់ប្តូរមួយ អាចនឹងផ្តល់ឱ្យកូរ៉េខាងជើង នូវមេដឹកនាំស្ត្រីដំបូងរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃព្រហ.នេះ។