បណ្តាញសង្គម

៨៨នាក់ស្លាប់ នៅក្នុងការ បំផ្ទុះគ្រាប់បែក ចំនួន ០៤នៅប្រទេស យេមែន

សាណាអា៖ ប្រភពពី កងសន្តិសុខ យេមែន បានប្រាប់ស៊ិនហួថា មនុស្សសរុបចំនួន ៨៨នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ១០០នាក់ ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក ចំនួន ០៤ នៅក្នុងប្រទេស យេមែន ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ រាត្រីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតចំនួន ពីរនាក់ បានចុចបំផ្ទុះ គ្រាប់បែក វាយប្រហារ វិហារឥស្លាម ពីរកន្លែង នៅរដ្ឋធានី សាណាអា អំឡុងពេល អ្នកកាន់សាសនា ឥស្លាម កំពុងធ្វើការ អធិដ្ឋាននៅថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ៥៥នាក់ស្លាប់ ខណៈអ្នក បំផ្ទុះគ្រាប់បែក អត្តឃាត ពីរនាក់ទៀត បានវាយប្រហារ ប្រឆំាងនឹងអគាររដ្ឋាភិបាល និងវិហារមូស្លីម និកាយស៊ីអីត របស់ក្រុម ហួធី បណ្តាលឲ្យស្លាប់ ៣៣នាក់ ។

សូមបញ្ជាក់ ផងដែរថា នេះជាការវាយ ប្រហារលើក ទី២ហើយ នៅក្នុងទីក្រុង សាណាអា សម្រាប់ឆ្នាំ ២០១៥នេះ បន្ទាប់ពី ក្រុមភេរវករ អាល់កៃដា បានវាយប្រហារ ដោយបំផ្ទុះរថយន្ត ប្រឆំាងសាលាប៉ូលីស កាលពីថ្ងៃទី៧ ខែមករា បណ្តាលឲ្យសិស្ស ជានាយទាហាន ៥០នាក់ស្លាប់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល