បណ្តាញសង្គម

បុរសម្នាក់វាយកំទេចទូរ ATM ព្រោះចង់ចូលដេកគុក មានបាយស៊ីស្រាប់

ចិន ៖ យើងធ្លាប់តែឃើញ ករណីជាច្រើន ចោរគាស់ រឺក៏វាយកំទេចទូរ អេធីអឹម ដើម្បីប្លន់លុយ នៅក្នុងទូរនោះ ប៉ុន្តែបុរសខាងក្រោម បែបជាកំទេចទូរ អេធីអឹម ព្រោះចង់ជាប់គុកទៅវិញ ។

បុរសម្នាក់ មានអាយុ ២០ឆ្នាំ មកពីតំបន់ Anhui ប្រទេសចិន ត្រូវកាមេរ៉ាសុវត្ថិភាព ថតបានសកម្មភាព របស់គាត់ កំពុងតែព្យាយាម បំផ្លាញម៉ាស៊ីន អេធីអឹម នៅក្នុង ទីក្រុង ស៊ាងហៃ ។ តាមប្រភពពត៌មាន បានអោយដឹងថា បុរសម្នាក់នោះ ប្រព្រឹត្តទង្វើបែបនេះ គឺដើម្បីអោយគេ ចាប់គាត់ដាក់គុក ដូច្នោះ គាត់អាចបរិភោគអាហារ នៅក្នុងដោយ ឥតគិតថ្លៃ ។

នៅថ្ងៃឈប់សម្រាក នៃពិធីបុណ្យ និទាឃរដូវ បុរសដែលមាន នាមត្រកូល Zhang បានរៀបចំឥវ៉ាន់ ធ្វើដំណើរចេញ ពីតំបន់ Anhui ទៅទីក្រុង ស៊ាងហៃ ដើម្បីរក ការងារធ្វើ ។ គាត់បានប្រាប់ប៉ូលីសថា គាត់មានលុយ នៅក្នុងហោប៉ៅតែ ១០០យ៉ន ( ប្រហែល ១៦ដុល្លារ ) ប៉ុណ្នោះ ហើយគាត់បាន ចំណាយលុយ នោះអស់ តាំងពីគាត់ ឈប់នៅខេត្ត Zhejiang មកម្ល៉េះ ដោយសារហេតុផលនេះ ទើបគាត់សម្រេចចិត្ត ដើរពីខេត្ត Zhejiang មកទីក្រុង ស៊ាងហៃ ។

បន្ទាប់ពីគាត់ មិនបានហូបអាហារ ច្រើនពេល ព្រមទាំគ្មានប្រាក់ ដើម្បីទិញ ម្ហូបអាហារទៀតនោះ Zhang ក៏បានសម្រេចចិត្ត ប្រព្រឹត្តបទល្មើស នេះតែម្តង ។ នៅលើផ្លូវ Weihong នៅស្រុក Jinshan នៃទីក្រុង ស៊ាងហៃ គាត់រើសបាន ឥដ្ឋមួយដុំ ហើយគាត់ក៏ យកដុំឥដ្ឋនោះ ទៅវាយកំទេច ម៉ាស៊ីនអេធីអឹម តែម្តង ។

នៅពេលដែល ប៉ូលីសបានមកដល់ កន្លែងកើតហេតុ ប៉ូលីសមិនបាន បញ្ចូនគាត់ទៅ ក្នុងគុកទេ ដោយឃើញថា គាត់មិនបាន ប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌធ្ងន់ធ្ងរទេ គឺគ្រាន់តែ ធ្វើអោយខូច ស្លុតដោតកាត អេធីអឹមប៉ុណ្ណោះ ។ ហើយបន្ទាប់ពីបាន សិក្សាពីស្ថានភាព របស់បុរសម្នាក់នេះ មន្ត្រីប៉ូលីស បានយកគាត់ទៅ ស្ថានីយ៍ប៉ូលីស និងបានអោយគាត់ បរិភោគអាហារ ដោយឥតគិតថ្លៃ ហើយដោះលែង គាត់ទៅវិញ នេះបើយោងតាម ការរាយការណ៍ របស់កាសែត Xinhua។

 

ដកស្រង់ពី ៖ Khmer-Note