បណ្តាញសង្គម

ផ្ទុះនៅការដ្ឋាន សាងសង់ផ្លូវរថភ្លើង មួយកន្លែងនៅចិន ស្លាប់ និងរបួសជិត ១០នាក់

ហ្វូហ្សូ៖ ការិយាល័យព័ត៌មាន ក្នុងតំបន់ បានប្រកាស នៅថ្ងៃចន្ទថា មានការផ្ទុះមួយបាន កើតឡើងនៅការដ្ឋាន សាងសង់ផ្លូវរថភ្លើង មួយកន្លែងស្ថិត នៅភាគខាងកើតខេត្ត ហ្វូជៀន ប្រទេសចិន បណ្តាលមនុស្ស ០២នាក់ស្លាប់ និង០៧នាក់ផ្សេងទៀតរបួស ។ 

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយ យោងតាមការិយាល័យ ព័ត៌មាន របស់សាលាក្រុង ណាន់ពីងថា ឧប្បតិហេតុនេះ បានកើតឡើង កាលវេលាម៉ោង ៨ និង៥០ព្រឹក ថ្ងៃអាទិត្យ នៅតំបន់ការដ្ឋានផ្លូវ រថភ្លើង ឡុងយ៉ាន់ ក្នុងពេលដែលកម្មករចំនួន ១៨នាក់ កំពុងធ្វើការនៅជុំវិញ តំបន់នោះ ។

ក្រោយហេតុការណ៍ ផ្ទុះកើតឡើង គេឃើញកម្មករម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ នៅមន្ទីរពេទ្យ ចំណែកអ្នករបួស កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យក្នុងតំបន់នោះ ។ 

ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏កំពុងស៊ើបអង្កេត រកមូលហេតុដែលនាំ ឲ្យមានការផ្ទុះនេះកើតឡើងផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល