បណ្តាញសង្គម

ចិនសម្តែងការ ព្រួយបារម្ភ រឿងដែលអាម៉េរិក នឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីល ការពារលើទឹកដី កូរ៉េខាងត្បូង

សេអ៊ូល៖ នៅថ្ងៃចន្ទ ប្រទេសចិន បានអំពាវនាវ ឲ្យប្រទេស កូរ៉េខាងត្បូង ត្រូវយកចិត្តទុកដាក់ ចំពោះការព្រួយ បារម្ភរបស់រដ្ឋាភិបាល ទីក្រុង ប៉េកំាង ជុំវិញបញ្ហាដែលអាច ទៅរួចនៃការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលការពារ របស់សហរដ្ឋអាម៉េរិក នៅលើទឹកដីកូរ៉េខាងត្បូង។

យោងតាម សារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា សហរដ្ឋអាម៉េរិក បានសម្តែងនូវក្តី សង្ឃឹមវិជ្ជមាន ចំពោះការដាក់ ពង្រាយមីស៊ីល ប្រភេទការពារ (THAAD) នៅក្នុង ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែរដ្ឋាភិបាលទីក្រុង សេអ៊ូល និងរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានលើកឡើងថា មិនទាន់ បានពិភាក្សាគ្នាណាមួយ ឈានទៅ ដល់ការសម្រេចចិត្ត ពាក់ព័ន្ធ នឹងការដាក់ពង្រាយ នេះនោះទេ៕

ដកស្រង់ពី៖ដើមអម្ពិល