បណ្តាញសង្គម

រណសិរ្សរំដោះជាតិ​ម៉ូ​រ៉ូ ​(MNLF) ​រដ្ឋ​ឥស្លាម​ កំពុង​ស្វែងរក​សម្ព័ន្ធភាព ​ជាមួយ​ពួក​ជ្រុលនិយម​ ហ្វីលីពីន

មន្ត្រីកំពូលម្នាក់ របស់រណសិរ្ស រំដោះជាតិម៉ូរ៉ូ (MNLF) បានបង្ហើបឲ្យដឹង នៅល្ងាចថ្ងៃ ពុធថា ពួកអ្នកបញ្ចុះបញ្ចូល បរទេស របស់រដ្ឋឥស្លាម និងស៊ីរី (ISIS) បានចាប់ផ្តើម មកដល់កោះមីដាណាវ និងស៊ូលូ ដើម្បីស្វែងរកសម្ព័ន្ធភាព ជាមួយពួកយុទ្ធជន សេរីភាព ឥស្លាមបាំងសាម៉ូរ៉ូ (BIFF) ហើយនិងក្រុមជ្រុល និយមផ្សេងទៀត ។

អ្នកនាំពាក្យ (MNLF) លោក អេម៉ានូ អេលហ្វន់តានីលឡា និយាយថា ការមកដល់របស់ពួក អ្នកបញ្ចុះបញ្ចូល (ISIS) ត្រូវបានគេត្រួតពិនិត្យ កាលពីខែសីហា ឆ្នាំមុនហើយពួកគេ បានចាប់ផ្តើមបង្កើត ជំរុំឧទ្ទាម នៅកណ្ដាលកោះ មីនដាណាវនិងស៊ូលូ ។

លោក និយាយថា "ពួកអ្នកបញ្ចុះបញ្ចូល (ISIS) ដែលកំពុងបំផុសជំនឿ របស់ក្រុមជ្រុលនិយម ឥស្លាមនោះ ចង់បានទទួល ការគាំទ្រពី (BIFF) និងពួកអាប៊ូសាយ៉ាហ្វ នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីពង្រីកកាលីហ្វេត នៅកោះមីនដាណាវ" ៕

ដកស្រង់ពី៖ កម្ពុជាថ្មី