បណ្តាញសង្គម

កូរ៉េខាងជើង ចោទវត្តមានយោធា អាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្កអស្ថេរភាព ក្នុងឧបទ្វីកូរ៉េ

ព្យុងយ៉ាង៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសកូរ៉េ ខាងជើង បានចោទប្រកាន់ ថាវត្តមាន យោធា របស់ អាម៉េរិក នៅក្នុងប្រទេស កូរ៉េខាងត្បូង ថា ជាការបង្ក អស្ថេរភាព នៅក្នុងឧបទ្វីប កូរ៉េ ក៏ដូចជា ក្នុងតំបន់អាស៊ី ភាគឦសានទាំងមូល។

ទីភ្នាក់ងា រសារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងសេចក្ដីថ្លែងការណ៍ មួយចេញដោយ ភ្នាក់ងារព័ត៌មាន KCNA នាយកដ្ឋាន សម្រាប់ ការដកហូត អាវុធកងទ័ព និងសន្ដិភាព របស់ក្រសួង ការបរទេស កូរ៉េខាងជើង ក៏បានឲ្យដឹងថា យោធាអាម៉េរិក ប្រចាំនៅ ប្រទេសកូរ៉េ ខាងត្បូង គឺជាបញ្ហា ដ៏គ្រោះថ្នាក់មួយ បន្ទាប់ពី ការរួមគ្ នាធ្វើសមយុទ្ធ យោធារ វាងអាម៉េរិក និងកូរ៉េខាងត្បូង ជាកត្តាបង្ក ឲ្យមានភាពតានតឹង ។

ប្រភពពីសេចក្ដី ថ្លែងការណ៍ ខាងលើបានឲ្យដឹងថា “ អ្វីដែលធ្ងន់ធ្ងរ បំផុតនោះគឺ សកម្មភាព របស់យោធា អាម៉េរិក នៅក្នុងប្រទេស កូរ៉េខាងត្បូង ក្នុងការចូលរួម ធ្វើសមយុទ្ធយោធា ដែលបង្ក ឲ្យមានភាពកាន់តែ តានតឹងនៅក្នុង ឧបទ្វីបកូរ៉េ”។

នៅក្នុងសេចក្ដី ថ្លែងការណ៍នោះដែរ បានហៅវត្តមាន យោធាអាមេរិក នៅកូរ៉េខាងត្បូងថា ជាកំហុស ដូចដែលរយៈពេល ៦៩ឆ្នាំ បាន កន្លងផុតទៅ ចាប់តាំងពីឆ្នាំ១៩៤៥ នៅពេលដែល កងទ័ពរបស់ អាម៉េរិក បានឈរជើង ជាលើកដំបូង នៅក្នុងប្រទេស កូរ៉េខាងត្បូង និងទិដ្ឋភាព នយោបាយ នៅក្នុងតំបន់អាស៊ី ភាគឦសាន បានធ្វើការផ្លាស់ប្តូរ យ៉ាងខ្លាំង ដែលនេះជាសាក្សី។

សេចក្តីថ្លែងការណ៍ ដដែល បានបន្ថែមទៀតថា នេះជាសមយុទ្ធ យោធា ដឹកនាំដោយ អាម៉េរិក បានរួមគ្នា អនុវត្តជាមួយ នឹងប្រទេស កូរ៉េខាងត្បូង ហើយសកម្មភាពនេះ "មិនអាចអត់ ឱនឱ្យបានទេ”សកម្មភាពរបស់ ពួកគេបែបនេះ “ពិតជាមានគ្រោះថ្នាក់ណស់” ដែលអាចបណ្តាល ឱ្យមានផលវិបាក ឫក៏មហន្តរាយផង នោះ៕

ដកស្រង់ពី៖ ដើមអម្ពិល