បណ្តាញសង្គម

មេដឹកនាំកំពូលៗ ប្រមាណ ៦០នាក់ ចូលរួមក្នុង កិច្ចប្រជុំកំពូល អង្គការណាតូ រយៈពេល ២ ថ្ងៃ

អង់គ្លេស៖ នៅថ្ងៃសុក្រនេះ ជាថ្ងៃ ដែលអង្គការ សន្ធិសញ្ញា អាតាឡង់ទិក ខាងជើង ហៅកាត់ (NATO) បើកកិច្ចប្រជុំកំពូល របស់ខ្លួន នៅទីក្រុងវែលស៍ ចក្រភពអង់គ្លេស ដែលមានបណ្តា មេដឹកនាំកំពូល ពិភពលោក ប្រមាណជិត ៦០នាក់ចូលរួម ។

សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំកំពូល លើកទី ២៦ ហើយ ដែលមានបណ្តា មេដឹកនាំកំពូលៗ មកពីបណ្តា ប្រទេសសមាជិកចំនួន ២៨ នៅទូទាំងពិភពលោក ចូលរួម ។

គេបានដឹងថា កិច្ចប្រជុំកំពូលនេះ មានរយៈពេល២ថ្ងៃ ហើយកិច្ចប្រជុំកំពូល ជាលើកដំបូង ក៏បានរៀបចំ ឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដែរ កាលពីឆ្នាំ១៩៩០មក ដោយការណោះ មានលោក Margaret Thatcher នាយករដ្ឋមន្ត្រី អង់គ្លេស ជាអ្នកដឹកនាំ ក្នុងកិច្ចប្រជុំកំពូលនេះ ។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ បើតាមការលើកឡើង ពីប្រភពព័ត៌មានមុនៗ បានចុះផ្សាយថា នឹងផ្តោតសំខាន់ លើកិច្ចការពារសន្តិសុខ នៅក្នុងតំបន់ ក្នុងនោះ ក៏នឹងលើកយក បញ្ហានៅអ៊ុយក្រែន មកពិភាក្សាគ្នាដែរ ។

តែទោះជាយ៉ាងនេះក្តី លទ្ធផល នៃកិច្ចប្រជុំកំពូល មិនទាន់បាន លាតត្រដាងថា យ៉ាងណានោះទេ ហើយ ក៏មិនទាន់មាន សារព័ត៌មានជាតិ អន្តរជាតិណាមួយ ផ្សព្វផ្សាយនៅឡើយដែរ ៕