បណ្តាញសង្គម

លោក អូបាម៉ា អនុញ្ញាតឲ្យបញ្ជូន បុគ្គលិកយោធា ៣៥០នាក់បន្ថែម ទៅកាន់អ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា បានអនុញ្ញាតឲ្យ បញ្ជូនបុគ្គលិកយោធា បន្ថែមចំនួន ៣៥០នាក់ទៀត ទៅកាន់ប្រទេស អ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ថា ការសម្រេចចិត្តនេះ បានធ្វើឡើងប៉ុន្មាន ម៉ោងបន្ទាប់ពី ក្រុមឧទ្ទាមរដ្ឋ ឥស្លាម បានបង្ហាញវីដេអូ នៃការសម្លាប់ដោយ កាត់ក្បាល អ្នកកាសែតជនជាតិ អាម៉េរិកកំាង ទីពីរឈ្មោះ ស្តេវិន សុតឡូវ។

អ្នកនាំពាក្យ សេតវិមានអាម៉េរិក លោក ចូស អឺននេស បាននិយាយថា ការសម្រេចអនុញ្ញាតនេះ ជាការស្នើឡើង ដោយក្រសួង ការបរទេស អាម៉េរិក ក្នុងន័យដើម្បីការពារ ស្ថានទូតអាម៉េរិក និងបុគ្គលិកការទូត ខ្លួននៅទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់។