បណ្តាញសង្គម

ស្លាប់ និងបាត់ខ្លួន ជាង៣០នាក់ ដោយសារព្យុះភ្លៀង នៅភាគនិរតី ប្រទេសចិន

ចុងឃ្វីង៖ យោងតាម ការិយាល័យសង្គ្រោះ ក្នុងស្រុក បានឲ្យដឹងថា មានមនុស្សចំនួន ៨នាក់ បានស្លាប់ និង ២៤នាក់ផ្សេងទៀត បន្តបាត់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមានព្យុះភ្លៀង បង្កឲ្យបាក់ដី នៅភាគនិរតី ប្រទេសចិន ក្នុងទីក្រុងចុងឃ្វីង។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នេះ ដោយយោង តាមប្រភព ពីការិយាល័យខាងលើ ឲ្យដឹងថា ក្រុមអ្នកជួសង្គ្រោះជំនាញចំនួន ៥០០នាក់ ក្នុងនោះ រួមបញ្ចូលទាំង ក្រុមអ្នកពន្លត់អគ្គីភ័យ និងប៉ូលិស ប្រដាប់អាវុធ បានធ្វើ ការរួមគ្នា ជម្លៀសប្រជាពលរដ្ឋ ចំនួន ៧ពាន់នាក់ នៅក្នុងក្រុង ដែលរងគ្រោះ ដោយទឹកភ្លៀងចំនួន ៩ នៅក្នុងតំបន់យុនយ៉ាង ទៅកាន់តំបន់ ដែលមានសុវត្ថិភាព។

ការបាត់ខ្លួននោះ រួមបញ្ចូលទាំង ក្រុមកម្មករ ជីករ៉ែធ្យូងថ្មចំនួន ១១នាក់ នៅក្នុងតំបន់យុនយ៉ាង ដែលត្រូវបាន កប់ដោយសារ ការបាក់ ដីកាល ពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ។ ព្យុះទឹកភ្លៀងនេះ ដំបូងបាន ចាប់ផ្ដើមនៅ ភាគខាងជើង ទីក្រុងចុងឃ្វីង កាលពីថ្ងៃអាទិត្យ និងបាន បង្កឲ្យបាត់បង់ សេដ្ឋកិច្ចផ្ទាល់ចំនួន ៦៨លានយ័ន ស្មើនឹង ១១លានដុល្លារអាម៉េរិក៕

ដកស្រង់ពី៖ ដើមអម្ពិល