បណ្តាញសង្គម

ចិន បន្តបញ្ជូនអ្នកជំនាញ និងថ្នាំពេទ្យ ទៅបណ្តាប្រទេស នៅអាហ្វ្រិក ដែលកំពុងវាយប្រហារដោយ ជំងឺអ៊ីបូឡា

ហ្វ្រីថោន៖ ប្រទេសចិន កំពុងបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេស នៅតំបន់អាហ្វ្រិក ខាងលិច ដែលជំងឺអ៊ីបូឡា កំពុងរាតត្បាត ដោយបានបញ្ជូន ក្រុមអ្នកជំនាញ ៣ក្រុម រួមទំាងថ្នាំពេទ្យ ផ្តល់ទៅឲ្យ ប្រទេសហ្គីណេ លីប៊ីរីយ៉ា សៀរ៉ាឡេអូន។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០១៤ ថាមេរោគអ៊ីបូឡានេះ បានបណ្តាលឲ្យ មនុស្ស ស្លាប់ច្រើនជាង ១.០០០នាក់ ហើយនៅបណ្តាប្រទេស ក្នុងតំបន់អាហ្វ្រិក ខាងលិច គឺមានអតា្រឆ្លងខ្ពស់ និងមិនទាន់ មានថ្នាំព្យាបាល ឬវ៉ាក់សំាង  ការពារនៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល