បណ្តាញសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ម្សិលមិញមានពលរដ្ឋខ្មែរចូលប្រទេស តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ២៧,៩៤៦នាក់

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៧,៩៤៦នាក់។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានពលករកម្ពុជាចូលសរុបចំនួន ១៤,០៨២ នាក់ និងជាពលរដ្ឋកម្ពុជា ដែលបានវិលចូលប្រទេសវិញសរុបចំនួន ៣២,៩០៤នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស ដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New