បណ្តាញសង្គម

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្ដាល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីឆ្លើយតបចំពោះការលើកឡើងផ្សេងៗ នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធជាមួយការបំពេញតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តកណ្ដាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានពន្យល់អំពីអង្គហេតុ និងអង្គច្បាប់ ពាក់ព័ន្ធករណីស្ដ្រី និងប្ដី បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ក្រោយបាត់កូនស្រី ក្រោយមកក៏កូនស្រីត្រឡប់មកផ្ទះវិញ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖

ដកស្រង់ពី៖Fresh New