បណ្តាញសង្គម

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ នៅតំបន់មាត់សមុទ្រ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះ បានជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុថាៈ ដោយយោង តាមការតាមដាន នៃការវិវត្តអាកាសធាតុ និងព្យាករណ៍បន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជន ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ជាប់ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ នៅក្នុងសេចក្តីជូនដំណឹងបន្ថែម បានបញ្ជាក់ថាៈ នៅលើផ្ទៃសមុទ្រ មានភ្លៀង ខ្យល់បក់បោក និងរលកខ្ពស់ៗ។

 

អាស្រ័យដូចបានជម្រាបជូននេះ សូមសាធារណជន ជ្រាបជា ព័ត៌មាន និងប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានឡើង ជាយថាហេតុ៕

ដកស្រង់ពី៖ រស្មីកម្ពុជា