បណ្តាញសង្គម

សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២២២,៦២៨នាក់, ដូសទី៣ចំនួន ១០,៣៣៦,០៤៨នាក់, ដូសទី៤ចំនួន ៤,៦០៦,៤០១នាក់ និងដូសទី៥ចំនួន ១,១០៥,០៨៨នាក់ (គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២២,៦២៨នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៥,៦៨២នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,៣៣៧នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩២,១៤០នាក់

៤៖ អាយុ៥ឆ្នាំ ៤២៦,៤៨៥នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៩,៩៨៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣៣៦,០៤៨នាក់, ដូសទី៤ចំនួន ៤,៦០៦,៤០១នាក់ និងដូសទី៥ចំនួន ១,១០៥,០៨៨នាក់។