បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បន្តរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន១០៦នាក់ នៅថ្ងៃទី០៤ សីហា នេះ

យោងតាមរបាយការណ៍បឋម របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្ត សម្រាប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងថ្មីចំនួន ១០៦នាក់ ។

សូមជម្រាបថា ចាប់តាំងពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តត្បូងឃ្មុំ មានករណីឆ្លងសរុប ចំនួន ២.១៩៧ករណី ជាសះស្បើយ ១.៦០៤ និងករណីស្លាប់ ៣៣នាក់ ។

ដោយឡែក អ្នកឆ្លងកំពុងសម្រាកព្យាបាលនៅមណ្ឌល មានចំនួន ៥៣២នាក់ ៕