បណ្តាញសង្គម

ក្រសួងជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី៧-១៣ ខែកក្កដា, កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ (Video inside)

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា នៅរយៈពេលនេះកម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡាំដោយផ្ទររន្ទះ ខ្យល់កន្ត្រាក់ផងដែរ។ ពិសេសនៅខេត្តមួយចំនួន ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នជាមួយបាតុភូតភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ពិសេសអ្នកនេសាទតាមសមុទ្រ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះ ភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧ ដល់ ១០ ខែកក្កដា ឆ្នាំ២០២១៕

ដកស្រង់ពី៖FreshNews