បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ១០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ ​(Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស១០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៣,៤៤៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៨,០០៣នាក់ និងស្លាប់សរុបចំនួន ៤៤១នាក់៕

 

ដកស្រង់ពី៖FreshNews