បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់២៤២នាក់ នៅទូទាំងប្រទេស៕