បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់២៣៦នាក់ នៅទូទាំងប្រទេស៕

 

 

 ដកស្រង់ពី៖FreshNews