បណ្តាញសង្គម

ក្រសួងធនធានទឹក៖ ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ពីថ្ងៃទី២១-២៧ ខែមេសា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើកកម្ពុជា ជាមួយនឹងខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និងភាពអាគ្នេយ៍ ដែលស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។

ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ផងដែរ៕

ដកស្រង់ពី៖FreshNews