(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់ និងទទួលព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសលើការងារសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងពីរ។
Read more: ថ្ងៃនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ចុះទៅប្រគល់...
(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មានករណីរថភ្លើង២ខ្សែរ ដោយ១ខ្សែដឹកកុងតឺន័រ និង១ខ្សែទៀតដឹកប្រេង បានបុកគ្នា នៅម៉ោង១២៖០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដានេះ នៅនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
Read more: រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស
(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច តែរត់មិនសម្រេចដូចបំណង។
Read more: លួចម៉ូតូបានមួយចំអិនកំពិស ត្រូវកម្លាំងនគរបាលចាប់បានម្នាក់...
(ភ្នំពេញ)៖ បុរសពីរនាក់ដែលគេស្គាល់ថា ជាមិត្តភ័ក្រ បានផឹកស៊ីជាមួយគ្នា ស្រាប់តែម្ខាងបាននិយាយលេងលេបខាយជាមួយគូរដណ្តឹង របស់ខ្លួន ក៏កើតចិត្តប្រច័ណ្ឌបង្កើត ជាជម្លោះកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសធ្ងន់ដេកពេទ្យទាំងសងខាង។
Read more: ខឹងខុសខឹងខាត! ខឹងមិត្តភ័ក្រនិយាយលេបខាយគូដណ្តឹង ទាញកាំបិតប៉័ងតោកាប់ចាក់គ្នា...
(កំពង់ធំ)៖ កម្លាំអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះបង្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកវត្ថុតាងមួយចំនួនទៀត។
Read more: កម្លាំងអាវុធហត្ថស្រុកបារាយណ៍ ចុះបង្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកមង្គលបូរី បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ ២ទីតាំងផ្សេងគ្នា ចំនួន១០នាក់ ដកហូតថ្មាំញៀន១១កញ្ចប់ ព្រមទាំងដកហូតសម្ភារវេចខ្ចប់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
Read more: នគរបាលស្រុកមង្គលបូរី ចុះបង្ក្រាបគ្រឿងញៀន២ទីតាំងផ្សេងគ្នា ឃាត់ជនសង្ស័យ១០នាក់...
(ភ្នំពេញ)៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញ២រូប ជាប់ចោទបទ «វិតិក្រម» ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល។
Read more: អតីតមន្ត្រីសាលារាជធានីភ្នំពេញ២រូប ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ...
(ភ្នំពេញ)៖ មន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ និងនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃចំនួន៤រូបដែលមានឋានៈជានាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសធ្វើការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលថ្មីៗនេះ។
(ពោធិសាត់)៖ មន្ត្រីសមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ពីម៉ោង១១-១២ទៅ នៅតាមដងផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ១៥៥ គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយ បានដឹកឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ កាត់តាមផ្លូវជាតិលេខ៥ក្នុងទិសដៅយកទៅលក់នៅប្រទេសវៀតណាម។
Read more: មួយយប់ៗ មានរថយន្តយីឌុប និងសាំយ៉ុងមិនតិចជាង១០គ្រឿងឡើយ...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសស្រាល៨នាក់ និងរបួសធ្ងន់១៣នាក់។
Read more: ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៨នាក់ និងរបួស២១នាក់...
ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងបើកសវនាការរឿងក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ចំពោះករណីស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ។
Read more: នៅព្រឹកនេះ តុលាការសវនាការរឿង លោក គឹម សុខ សុំនៅក្រៅឃុំបណ្តោះអាសន្ន
(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះស្ថានីយ៍ប្រេងសាំងមួយកន្លែង នៅក្បែរស្ពានអូរតាគុជ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
Read more: អគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេង នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ...
(ភ្នំពេញ)៖ លោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា៤ដាច់ ដោយឡែកពីគ្នា កោះហៅបុគ្គល៤រូប ឲ្យចូលបំភ្លឺនៅតុលាការ ជំរុញបណ្តឹងរបស់ លោកស្រី អ៊ុក ដារ៉ា ពីបទ «លួចនិងធ្វើឲ្យខូចខាត ដោយចេតនា»។
Read more: តុលាការចេញដីកាកោះហៅបុគ្គល៤រូប ជំរុញបណ្តឹងរបស់ លោកស្រី អ៊ុក ដារ៉ា ពីបទ...
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧...
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧...
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១៩នាក់។
Read more: បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ជានិច្ច! ស្លាប់១២នាក់ និងរបួស២៤នាក់...
(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ។
Read more: បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្រុករលាប្អៀរ,...
(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាពហើយ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
Read more: BREAKING NEWS: ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ...
(ភ្នំពេញ)៖ ជាសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋានគឺ 031 201 2345, 031 601 2345។
Read more: សេចក្តីជូនដំណឹងបន្ទាន់! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ...
(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នោះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋឆ្លងដែន បញ្ចប់ការសួរនាំហើយ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីត្រូវចាប់ខ្លូន កាលពីព្រឹកមិញ។
Read more: BREAKING NEWS (Update): សមត្ថកិច្ចបញ្ចប់ការសួរនាំ ស្រ្តីដែលចោទសម្តេចតេជោ ហ៊ុន...
(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១០០Eo ផ្លូវ២១៤ ក្រុមទី៧២ ភូមិទី១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចូលទៅសាកសួរបំភ្លឺលើករណី «កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ (ផ្ទះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ) នៅចំណុចបណ្ដោយផ្លូវលេខ២៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧»។
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា សាវតាជាតិរបស់ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចរបស់លោក មានគ្រប់គ្រាន់នៅក្នុងដៃអស់ហើយ និងកំពុងតាមចាប់ខ្លួនជននេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចអត់ឱនឲ្យបាននោះឡើយ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែខិតខំ យើងមានសាវតាជាតិគ្រប់គ្រាន់ហើយ ប៉ុន្តែការស្រាវជ្រាវរកមនុស្សមិនទាន់ឃើញ។ ដើម្បីឲ្យត្រឹមត្រូវ តាមនីតិវិធី យើងបានកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នតុលាការហើយ ដើម្បីស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនព្រោះពេលណាផុតបទល្មើសជាក់ស្តែង យើងមិនអាចស្វែងរកចាប់ខ្លួន ទេបើសិនគ្មានដីកា»។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមា្នក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ជនសង្ស័យជាម្ចាស់រថយន្ដដែលបាញ់ប្រហារ ជិត១០គ្រាប់ ឈ្មោះ ទូច បូភាព មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថាបម្រើនៅអង្គភាពណាមួយ។
តាមមន្ដ្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីកើតករណីនេះភ្លាម នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅសង្កាត់វាលវង់ ប៉ុន្ដែពេលទៅដល់ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងបានប្រាប់ថា ជននេះបានដូរទីលំនៅទៅកន្លែងផ្សេងបាត់ហើយ។
យោងតាមកាតគ្រីរថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្កថ្មី ដើម្បីឈានទៅដល់ការចាប់ខ្លួន។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕
ដកស្រង់ពី៖FRESH NEW