Social Network

សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។

Read more: សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់...

សមត្ថកិច្ចជំនាញ សន្និដ្ឋានជំហ៊ានដំបូងថា ករណីឆេះហាងកុំព្យូទ័រ STC បណ្តាលឲ្យមនុស្ស ឆេះខ្លោចស្លាប់៤នាក់ មកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ ក្រុមមន្រ្តីពន្លត់អគ្គិភ័យ ក៏ដូចជាមន្រ្តីជំនាញ បានដាក់ការសន្និដ្ឋាន ជំហ៊ានដំបូងចំពោះករណី ឆេះហាងកុំព្យូទ័រ មួយមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ STC computer» ស្ថិតនៅម្ដុំផ្សារតូច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្សស្លាប់៤នាក់នោះ គឺមកពីបញ្ហាឆ្លងចរន្តអគ្គិសនី។

Read more: សមត្ថកិច្ចជំនាញ សន្និដ្ឋានជំហ៊ានដំបូងថា ករណីឆេះហាងកុំព្យូទ័រ STC...

ឃាត់ខ្លួនមេឆ្នោត អ្នកកត់ ២នាក់ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនស្ត្រី ២នាក់ ជាមេឆ្នោតខុសច្បាប់ និងជាអ្នកកត់ឆ្នោត ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចឃុំពេជ្រចិន្ត ស្រុកភ្នំព្រឹក ខេត្តបាតដំបង ។

Read more: ឃាត់ខ្លួនមេឆ្នោត អ្នកកត់ ២នាក់ នៅស្រុកភ្នំព្រឹក

ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ក្រុមហ៊ុន RS រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ១គ្រឿង របស់ក្រុមហ៊ុន RS បានរេចង្កូត ធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ កាលពីវេលា២និង៣៥នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 178-179 ស្ថិតនៅក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ក្រុមហ៊ុន RS រេចង្កូតធ្លាក់ផ្លូវ...

រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

កំពង់ស្ពឺ៖ រថយន្តធុនធំ ១គ្រឿង បានបុកម៉ូតូ ១គ្រឿង ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាលើស្ពាន ហើយជ្រុលទៅបុកបង្កានដៃស្ពាន បាក់អស់២ផ្ទាំង និងបណ្ដាលឲ្យមនុស្ស ចំនួន ២នាក់ បានរងរបួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកដៃស្ទឹងអាលាំងជ្រៃ ស្ថិតក្នុងភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

Read more: រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងផ្លូវជាតិលេខ៥ ទល់មុខផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជនរងគ្រោះបានបុកគូថឡានកុងតឺន័រ ផ្លោងបណ្តាលឲ្យអង្គុយពីក្រោយ បានស្លាប់បាត់បងជីវិត កាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

Read more: ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរងរបួសស្រាល ២នាក់ (ស្រី១នាក់) ។

Read more: ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។

Read more: បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩  ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់។

Read more: សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់...

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលួចម៉ូតូ ដកហូតបានវត្ថុតាងមួយចំនួន

(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន និងករណីចោរកម្ម (លួចម៉ូតូ) ដកហូតបានវត្ថុតាងមួយចំនួន។

Read more: កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់...

នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ ពីចោរលួចចោរប្លន់ នៅស្រុកពញាឮ

(ភ្នំពេញ)៖ ទីតាំងកែច្នៃម៉ូតូដែលទទួលបាន មកពីបទល្មើសមួយកន្លែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបាន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

Read more: នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ...

រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច មួយគ្រឿងបានឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្ថិតនៅទួលអូរកំបុតខាងកើតស្ពានទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Read more: រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ...

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង បង្កប់ឈើប្រណិតតម្លៃរាប់ពាន់ដុល្លារ នៅក្រុងក្រចេះ

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង ដែលលួចបង្កប់សុទ្ធតែឈើប្រណិតមានតម្លៃរាប់ពាន់ដុល្លារ។ ប្រតិបត្តការបង្ក្រាបរថយន្ដដឹកភ្ញៀវបង្កប់ឈើប្រណិតនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។

Read more: កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង...

បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំព្រឹក

(បាត់ដំបង)៖ បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នារសៀលម៉ោង២ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

Read more: បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់...

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងផ្ទះសំណាក់៧ពណ៌ខណ្ឌទួលគោក ដកហូតថ្នាំញៀនជាង១៤៥ក្រាម

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះសំណាក់៧ពណ៌ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនទម្ងន់១៤៥.៩៣ក្រាម។

Read more: នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់...

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ ដោយសារមានទំនាស់ជាមួយប្រពន្ធទើបជិះចេញទៅ

(បន្ទាយមានជ័យ)៖ ជនស្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ជារឿងយល់ច្រឡំនោះទេ តាមការពិតជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ស្តី្រម្នាក់ជាប្រពន្ធ ដោយសង្ស័យថាចោរលួច។

Read more: ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ...

នគរបាលបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៧នាក់ នៅឃុំឈើតុំ ស្រុកក្រគរ

(ពោធិ៍សាត់)៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបទបញ្ជារបស់ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ធ្វើការបង្រ្កាបមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៧នាក់ រួមទាំងវត្ថុតាង ដើម្បីបន្តនីតិវិធី ដែលប្រតិបត្តិការខាងលើធ្វើឡើង ស្ថិតក្នុងភូមិកាប៉ះ និងភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Read more: នគរបាលបង្រ្កាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៧នាក់...

រថយន្ត2គ្រឿងព្រលះគ្នាពេញទំហឹងហើយទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស12នាក់រងរបួសធ្ងន់ស្រាល

 (ព្រៃវែង):មនុស្សប្រុសស្រីក្មេងចាស់ចំនួន12នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េបុកជាមួយរថយន្តស៊ាំយ៉ុងពេញទំហឹងក្នុងទិសដៅច្រាស់គ្នាហើយក៍ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតកាលពីវេលាម៉ោង7និង30នាទីព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2017នៅលើកំណាត់ផ្លូវជាតិលេខ8ត្រង់ចំណុចភូមិទ្រា.ឃុំកញ្ចំ.ស្រុកពារាំង.ខេត្តព្រៃវែង។

Read more: រថយន្ត2គ្រឿងព្រលះគ្នាពេញទំហឹងហើយទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស12នាក់រងរបួស...

គួរឲ្យសោកស្តាយណាស់! យុវតីជំទង់ម្នាក់ដែលត្រូវឃាតកសម្លាប់ ទាំងអាក្រាតកាយនៅកណ្តាលព្រៃ ក្នុងស្រុករវៀង លទ្ធផលបាក់ឌុបបង្ហាញថ្ងៃនេះ នាងជាប់បាននិទ្ទេស E

(ព្រះវិហារ)៖ ពិតជាគួរសោកស្តាយខ្លាំងណាស់ សម្រាប់យុវតីជំទង់ម្នាក់ អាយុ១៨ឆ្នាំ ដែលត្រូវបានឃាតកវាយសម្លាប់ ពេលទៅមើលគោបណ្តាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅកណ្តាលព្រៃនោះ លទ្ធផលបាក់ឌុបបង្ហាញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺនាងជាប់បាននិទ្ទេស E ដែលមានទទួលបានពិន្ទុ 74.190។

Read more: គួរឲ្យសោកស្តាយណាស់! យុវតីជំទង់ម្នាក់ដែលត្រូវឃាតកសម្លាប់...

ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៩នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់។

Read more: ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៩នាក់ និងរបួស២០នាក់...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០ ខែសីហានេះ លទ្ធផល៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៥៤នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០...